បាល់ទាត់អន្តរជាតិ
Joao Felix និង Joao Cancelo រកបានគ្រាប់បាល់ដំបូងឲ្យ Barcelona ខណៈក្រុមរបស់ខ្លួនលុត Real Betis 5-0 (មានវីដេអូ)

នៅការប្រកួតកាលពីរំលងអាធ្រាតយប់មិញនេះ Barcelona បានសម្រេចនូវលទ្ធផលឈ្នះដ៏ក្រាស់ក្រែលដោយលុតក្រុមភ្ញៀវ Real Betis ក្នុងលទ្ធផល 5-0 ដែលជាការប្រកួតក្របខណ្ឌ La Liga។ យ៉ាងណាមិញ កីឡាករចំណូលថ្មី Joao Felix និង Joao Cancelo បានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ ដែលនេះជាគ្រាប់បាល់លើកដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួន។
ក្រៅពីបានរកគ្រាប់បាល់ដំបូងសម្រាប់ក្លឹបយក្សកាតាឡាន់ Joao Felix បានក្លាយជាកីឡាករល្អប្រចាំការប្រកួតផងដែរ ស្របពេលដែលគាត់គឺម្ចាស់គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតដោយរកបាននៅនាទីទី 25។ គ្រាប់បាល់ 4 គ្រាប់ផ្សេងទៀតរបស់ Barcelona ស៊ុតបញ្ចូលទីដោយ Robert Lewandowski នៅនាទីទី 32, Ferran Torres នៅនាទីទី 62, Raphinha នៅនាទីទី 66 និងចុងក្រោយ Joao Cancelo រកបាននៅនាទីទី 81។
ភាពលេចធ្លោរនៃទម្រង់លេងរបស់ Barcelona ធ្វើឲ្យពួកគេមានភាពកក់ក្ដៅកាន់តែខ្លាំង ក្នុងការតាមប្រជែងពានលីគជាមួយក្រុមខ្លាំង Real Madrid ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាង។ នៅប្រកួតបន្ទាប់ Barcelona នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Antwerp ដែលជាការប្រកួតបើកឆាក UEFA Champions League របស់ពួកគេ នៅថ្ងៃទី 20 សប្ដាហ៍ក្រោយ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)