បាល់ទាត់អន្តរជាតិ
អាហ្សង់ទីន អាចនឹងមានជំនួបមិត្តភាពមួយជាមួយព័រទុយហ្គាល់ នៅឆ្នាំ 2024

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសកាតា កាលពីឆ្នាំ 2022 ត្រូវបានគេរាយការណ៍ថា ពួកគេកំពុងស្វែងរកការប្រកួតមិត្តភាពធំមួយជាមួយក្រុមនៅតំបន់អឺរ៉ុប ហើយក្នុងចំណោមនោះ មានដូចជា៖ ព័រទុយហ្គាល់ អង់គ្លេស អាល្លឺម៉ង់ ហូឡង់ និងបារាំង។
ក្រុមមកពីតំបន់ឡាទីនមួយនេះ នឹងប្រកាសពីការប្រកួតមួយដែលមានឈ្មោះថា “Copa Interfederaciones” ជាការប្រកួតពានរង្វាន់មិត្តភាពរវាងភាគីក្រុមមកពីឡាទីន និងក្រុមនៅអឺរ៉ុប។ មជ្ឃដ្ឋានបាល់ទាត់បានមើលឃើញថា អាហ្សង់ទីន អាចនឹងប្រកួតជាមួយព័រទុយហ្គាល់ ដោយពួកគេចង់ឃើញ Lionel Messi និង Cristiano Ronaldo ជួបគ្នាជាលើកចុងក្រោយនៅលើទីលានប្រកួត មុននឹងកីឡាករដ៏អស្ចារ្យទាំងពីររូបនេះចូលនិវត្តន៍ពីបាល់ទាត់។
ដោយឡែកអាហ្សង់ទីន ក៏អាចនឹងជួបជាមួយក្រុមអង់គ្លេសនៅកីឡដ្ឋាន Wembley ផងដែរ ដែលជាកន្លែងដែលពួកគេធ្លាប់បានឈ្នះពាន La Finalissima ទៅលើអ៊ីតាលី នៅរដូវក្តៅឆ្នាំ 2022 ។ ការប្រកួតមិត្តភាពនេះនឹងអាចត្រូវប្រកាសនៅថ្ងៃទី 9 ខែវិច្ឆិកាចុងឆ្នាំនេះ បើទោះបីជា សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) មិនទាន់ធ្វើការសម្រេចចិត្តក្នុងរឿងនេះក៏ដោយ ក៏គេសន្មត់ថា ការប្រកួតមិត្តភាព 2 ដង ជាមួយក្រុមមកពីតំបន់អឺរ៉ុប នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ 2024។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona