បាល់ទាត់អន្តរជាតិ
Lionel Messi នឹងបង្ហាញខ្លួននៅក្នុងការប្រកួតទល់នឹង Toronto FC ព្រឹកស្អែកនេះ?
តើ Lionel Messi នឹងបង្ហាញខ្លួននៅក្នុងការប្រកួតទល់នឹង Toronto FC ទេ? នេះគឺជាសំណួរដ៏ក្ដៅគគុក សម្រាប់អ្នកគាំទ្រដែលចង់ឃើញវត្តមានដ៏អស្ចារ្យបំផុតរូបនេះ ខណៈដែលគាត់ទើបនឹងបានខកខានការប្រកួតរបស់ Inter Miami ចំនួនពីរលើកចុងក្រោយទៅហើយ គិតចាប់តាំងពីជាប់ភារកិច្ចជាមួយ ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួន។
យ៉ាងណាមិញ គ្រូបង្វឹករបស់ក្លឹប Inter Miami លោក Tata Martino មិនបាននិយាយប្រាកដចិត្ត 100 ភាគរយលើរឿងនេះឡើយ នៅពេលដែលត្រូវបានសួរអំពីភាពការបង្ហាញខ្លួនរបស់ Messi និងមិត្តរួមរបស់គាត់ Jordi Alba សម្រាប់ការប្រកួត ក្នុងដីរបស់ខ្លួនឯងជាមួយ Toronto FC នៅម៉ោង 6:30 នាទីព្រឹកស្អែកនេះ (ម៉ោងនៅកម្ពុជា)។
ទោះជាយ៉ាងណាក៏ដោយ Lionel Messi និង Jordi Alba បានចូលហ្វឹកហាត់ជាធម្មតាកាលពីប៉ុន្មានថ្ងៃមុន។ អ្នកទាំងពីរត្រូវបានគេគិតថា នឹងបង្ហាញខ្លួននៅប្រកួតនេះ ដែលជាពិសេសដើម្បីជួយក្រុមឲ្យដែលកំពុងស្ថិតនៅក្បែរបាតតារាងក្នុងក្របខណ្ឌលីគកំពូល Major League Soccer។
ប្រភព: Usatoday
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como