Connect with us

បាល់ទាត់អន្តរជាតិ

Thomas Tuchel ជាប់​បម្រាម​មួយ​ប្រកួត មិន​អាច​បញ្ជា​កូន​ក្រុម​ពេល​លេង​តទល់​នឹង Man United នៅ​រំលង​អាធ្រាត​នេះ​ឡើយ!!!

Published

on

លោក Thomas Tuchel ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Bayern Munich នឹង​ជាប់​បម្រាម​មួយ​ប្រកួត​មិន​អាច​ចូលទៅ​ដឹកនាំ​កូន​ក្រុម​ពេល​ប្រកួត​ទល់​នឹង​បិសាចក្រហម Manchester United ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League នៅ​ម៉ោង 2 រំលង​អាធ្រាត (ម៉ោង​នៅ​កម្ពុជា) នេះ​បាន​ឡើយ។

Thomas Tuchel នឹង​ត្រូវ​គោរព​តាម​ការ​ហាមប្រាម​មួយ​ប្រកួត បន្ទាប់​ពី​គាត់​ត្រូវ​បាន​អាជ្ញា​កណ្ដាល​បណ្តេញ​ចេញ ក្នុង​អំឡុង​ពេល​នៃ​ការប្រកួត​ជើង​ទីពីរ​រដូវកាលមុន វគ្គ 8 ក្រុម​ចុង​ក្រោយ​នៃ​ក្របខណ្ឌ UEFA Champions League ​ជាមួយ Manchester City កាល​ពី​ខែ​មេសា​កន្លង​ទៅ។

កាល​ពី​រដូវកាល​មុន Bayern Munich បាន​ធ្លាក់​ចេញ​ត្រឹមវគ្គ 8 ក្រុម​ចុង​ក្រោយ ក្រោម​ស្នា​ដៃ​របស់ Man City បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​សរុប​ទាំង​ពីរ​ជើង 4-1។ រដូវកាល​ថ្មី​នេះ Bayern Munich នឹង​បើក​ឆាក​នៃ​ការ​ប្រកួត​វគ្គ​ចែកពូល​របស់​ខ្លួនទល់​នឹង Man United នៅ​កីឡដ្ឋាន Allianz Arena ស្រប​ពេល​ដែល Thomas Tuchel នឹង​មិន​អាច​ចូល​ទៅ​បញ្ជា​កូន​ក្រុម​ដោយ​ផ្ទាល់​បាន​ឡើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២