បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi

អតីតតារាបាល់ទាត់មួយរូបដែលធ្លាប់ប្រកបអាជីពនៅ Premier League លោក Darren Bent បានបង្ហាញគំនិតផ្ទាល់ខ្លួនដោយគាំទ្រ Lionel Messi សម្រាប់ការឈ្នះ Ballon d’Or ឆ្នាំ 2023។ បុរសវ័យ 39 រូបនេះ បានអះអាងថា Messi សាកសមឈ្នះ Ballon d’Or ជាងខ្សែប្រយុទ្ធ Erling Haaland។
យ៉ាងណាមិញ យើងបានដឹងហើយថា ទោះបីជាមានបេក្ខភាពជាច្រើន ដែលជាប់ក្នុងបញ្ជីកីឡាករដែលអាចឈ្នះ Ballon d’Or ឆ្នាំនេះក៏ដោយ ប៉ុន្តែបេក្ខភាពពីររូបចុងក្រោយ នឹងមានតែពីរនាក់ប៉ុណ្ណោះ ហើយកីឡាករទាំងពីរនោះគឺ Lionel Messi និង Erling Haaland។ ការវែកញែករកអ្នកឈ្នះរវាងអ្នកទាំងពីរ កំពុងបន្ត ខណៈដែលសិមិទ្ធិផលរបស់ពួកគេគឺមានរៀងៗខ្លួន ដោយ Messi បានជោគជ័យជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការឈ្នះ World Cup ហើយ Erling Haaland ជាកីឡាករដែលជោគជ័យជាមួយក្លឹប ដោយឈ្នះពាន 3 ក្នុងមួយរដូវកាល និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅតំបន់អឺរ៉ុបកាលពីរដូវកាលមុនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងរឿងនេះ លោក Darren Bent បានបង្ហាញពីទស្សនៈនៃការយល់ឃើញរបស់ខ្លួនតាមរយៈ talkSPORT ថា៖ “គាត់ (Lionel Messi) គឺជាកីឡាករដ៏អស្ចារ្យបំផុតនៃសម័យនេះ។ មានកីឡាករអស្ចារ្យផ្សេងទៀតពីមុន ប៉ុន្តែគាត់ជាកីឡាករដ៏អស្ចារ្យបំផុតដែលខ្ញុំធ្លាប់បានឃើញ។ Lionel Messi មិនបានបង្ហាញទម្រង់លេងល្អបំផុតក្នុងរយៈពេល 12 ខែចុងក្រោយនេះទេ ប៉ុន្តែនៅ World Cup គាត់បាននាំប្រទេសរបស់គាត់ទៅវគ្គផ្តាច់ព្រ័ត្រ World Cup។ គាត់រកបានពីរគ្រាប់នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។ ពេលដែលគាត់លើកពាន World Cup គាត់ត្រូវតែ Ballon d’Or”។
ប្រភព: Sportskeeda
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!