Connect with us

បាល់ទាត់អន្តរជាតិ

Arsenal កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Pedro Neto

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Wolverhampton Wanderers ស្រប​ពេល​ដែល​កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​ហាក់​ក្លាយ​ជា​តារា​ឆ្នើម​ដ៏​លេច​ធ្លោរ​មួយ​រូប​ប្រចាំ​ទឹកដី​អង់គ្លេស​នា​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Pedro Neto មិន​មែន​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប Wolverhampton នោះ​ឡើយ ប៉ុន្តែ​គ្រប់​គ្នា​មិន​បាន​មើល​ឃើញ​ពី​ភាព​លេច​ធ្លោរ​របស់​គាត់ ព្រោះ​ក្នុង​កំឡុង​ពេល​ពីរបី​រដូវកាល​ដំបូង​របស់​គេ ភាគ​ច្រើន​ចំណាយ​ពេល​នៅ​ក្រៅ​ទីលាន​ប្រកួត​ដោយ​សារ​តែ​បញ្ហា​របួស។

បច្ចុប្បន្ន​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ Pedro Neto គឺ​ជា​កូន​សោរ​ដ៏​សំខាន់​នៃ​ជ័យ​ជំនះ​ជា​បន្ត​បន្ទាប់​របស់ Wolverhampton ដោយ​ក្នុង​ការ​ប្រកួត​បើក​ឆាក Premier League ចំនួន 7 លើក គាត់​បាន​រួម​ចំណែក​ស៊ុតបញ្ចូលទី​បាន​មួយ​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង។ យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​ដែល​បាន​ចុះ​ផ្សាយ​ដោយ The Mirror បាន​រាយការណ៍​ថា Pedro Neto កំពុង​ស្ថិត​នៅ​លើរ៉ាដា​ផ្ទេរ​របស់ Arsenal ដែល​ផែនការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២