Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​ប៉ះគីឡូ​ធ្ងន់​មក​ពី​តួរគី Galatasaray នៅ​រំលង​អាធ្រាត​នេះ!!!

Published

on

នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ (ម៉ោង​នៅកម្ពុជា) ក្រុម​ម្ចាស់​ផ្ទះ​បិសាចក្រហម Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Galatasaray ជា​ក្លឹប​មក​ពី​លីគ​កំពូល​នៃ​ប្រទេស​តួរគី ដែល​ជា​ការ​ប្រកួត​វគ្គ​ជម្រុះ UEFA Champions League ក្នុង​ពូល A។

បិសាចក្រហម​កំពុង​ឈរ​នៅ​បាត​តារាង​ក្នុង​ពូល A បន្ទាប់​ពី​ការ​ប្រកួត​ដំបូង​ក្នុង​ក្របខណ្ឌ UCL ដោយ​មិន​មាន​ពិន្ទុ បន្ទាប់​ពី​ចាញ់ Bayern Munich ក្នុង​លទ្ធផល 4-3 កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ខណៈ​ដែល Galatasaray មាន 1 ពិន្ទុ​នៅ​ក្នុង​ដៃ ក្រោយ​ការ​ប្រកួត​ដំបូង​របស់​ពួក​គេ​ក្នុង​លទ្ធផល 1-1 ជាមួយ Copenhagen។

យ៉ាង​ណា​មិញ បិសាចក្រហម Manchester United ដែល​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​នោះ នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ក្នុង​ការ​ដណ្ដើម 3 ពិន្ទុ​ពី Galatasaray ព្រោះ​ក្លឹប​ដែល​មក​ពី​តួរគី​មួយ​នេះ ជា​ក្រុម​ខ្លាំង​ដែល​មិន​ទាន់​ចាញ់​ឡើយ​នៅ​រដូវកាល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បិសាច​ក្រហម​អាច​នឹង​មាន​តែម​​បន្តិច ព្រោះ​ពួក​គេ​ជា​ក្រុម​ម្ចាស់​ផ្ទះ ហើយ​តារា​ឆ្នើម​របស់​ខ្លួន Antony ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ត្រឡប់​មក​វិញ សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ។

ប្រភព: BBC

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២