បាល់ទាត់អន្តរជាតិ
សហព័ន្ធបាល់ទាត់បារាំងដាក់ពិន័យកីឡាកររបស់ PSG 4 រូប ដែលចូលរួមសកម្មភាពស្រែកជេរគូប្រកួតរបស់ខ្លួន Olympique Marseille
សហព័ន្ធបាល់ទាត់បារាំង (LFP) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កីឡាកររបស់ក្លឹប Paris Saint-Germain ចំនួន 4 រូបដែលមាន Randal Kolo Muani, Ousmane Dembele, Achraf Hakimi និង Layvin Kurzawa ត្រូវពិន័យដោយព្យួរមួយប្រកួត សម្រាប់ទង្វើរដែលពួកគេស្រែកជេរពាក្យអសុរោះទៅលើក្លឹបជាគូប្រជែងរបស់ខ្លួន។
ក្នុងអំឡុងពេលនៃការប្រកួត Ligue 1 កាលពីខែមុនជាមួយនឹងក្លឹប Olympique Marseille នៅ Parc des Princes អ្នកគាំទ្រ PSG បានបញ្ចេញសម្លេងអបអរសាទរជាមួយនឹងការស្រែកជេរប្រមាថចំពោះ Marseille បន្ទាប់ពីការប្រកួតដែលពួកគេបានយកឈ្នះក្នុងលទ្ធផល 4-0។
សារព័ត៌មាន L’Equipe របស់បារាំងបានអះអាងថា កីឡាករ PSG 4 នាក់ ក៏បានចូលរួមក្នុងការស្រែកជេរប្រមាថនោះផងដែរ។ ដោយមានភស្ដុតាងច្បាស់លាស់ ពេលនេះ LFP នឹងពិន័យដោយផ្អាកការប្រកួតមួយប្រកួតដែលចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី 10 ខែតុលា នេះទៅ ហើយក៏បានសម្រេចបិទកន្លែងឈរទស្សនាការប្រកួត Auteuil នៅ Parc des Princes សម្រាប់ការប្រកួតបន្ទាប់ចំនួន 2 ផងដែរ។
ប្រភព: Reuters
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como