Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែការពារ Nordi Mukiele របស់ PSG

Published

on

គ្រូបង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ចង់​នាំយក​កីឡាករ Nordi Mukiele របស់ Paris Saint-Germain មក​កាន់​ទឹកដី Old Trafford ក្នុង​អំឡុង​​ខែ​មករា​​ខាង​មុខ ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ។

កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ ធ្លាប់​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​បិសាច​ក្រហម​ម្ដង​រួច​មក​ហើយ តាំង​ពី​កំឡុង​ពេល​ដែល​គាត់​នៅ RB Leipzig ប៉ុន្តែ​ទីបំផុត​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ Paris Saint-Germain ដែល​ជា​ក្លឹប​ស្ថិត​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​ក្នុង​ខែ​កក្កដា ឆ្នាំ 2022។

Mukiele បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 25 ប្រកួត​សម្រាប់ PSG ក្នុង​អំឡុង​យុទ្ធនាការ​រដូវកាល​មុន 2022-2023 ប៉ុន្តែរដូវកាល​ថ្មី​នេះ គាត់​ទើប​តែ​បាន​ចូល​លេង​ត្រឹម 7 នាទី​ប៉ុណ្ណោះ។ អនាគត​​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​នៅ​ទីក្រុង​ប៉ារីស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាប់អួរ ហើយ​​យោង​​តាម​របាយការណ៍​ពី FootballTransfers បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United នឹង​រៀបចំ​ផែនការ​ផ្ទេរ​មួយ​នៅ​ខែ​មករា​ខាង​មុខ​សម្រាប់ Nordi Mukiele។ ទន្ទឹម​នឹង​នេះ​ដែរ PSG ត្រូវ​បាន​គេ​ដឹង​ថា នឹង​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ​ដោយ​មិន​មាន​ការ​ស្ទាក់ស្ទើរ ព្រោះ​ខ្សែការពារ​រូប​នេះ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​ក្លឹប​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២