Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ប្រាប់​ឈ្មោះ​ក្លឹប 2 ដែល​នឹង​ប្រជែង​ពាន Premier League ជាមួយ Man City

Published

on

គ្រូបង្វឹក​របស់​ក្លឹប​មេឃខៀវ​លោក Pep Guardiola បាន​លើក​យក​ឈ្មោះ​ក្លឹប​ពីរ​ដែល​នឹង​ក្លាយ​ជា​គូ​ប្រជែង​ពាន Premier League នៅ​រដូវកាល​នេះ ជាមួយ Manchester City។ យ៉ាង​ណាមិញ​ក្លឹប​ពីរ​ដែល​លោក Pep Guardiola បាន​លើក​ឈ្មោះ​យក​មក​នោះ​គឺ​មាន Arsenal និង Liverpool។

ដោយ​ឡែក​នៅ​ថ្ងៃ​ស្អែក​នេះ​លោក Pep Guardiola នឹង​ដឹកនាំ​ក្រុម​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ទៅ​ជួប​ប្រកួត​នៅ​ទឹកដី Emirates ដែល​វា​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ ខណៈ​ដែល Man City ត្រូវ​ការ 3 ពិន្ទុ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​សារ​ជា​ថ្មី ស្រប​ពេល​ដែល Arsenal កំពុង​សម្លឹង​មើល 3 ពិន្ទុ​ដើម្បី​តាម​ស្មើ Tottenham Hotspur ជា​ក្រុម​លេខ​មួយ។

យ៉ាង​ណា​ការប្រកួត​នេះ មិន​មែន​ជា​ការ​ប្រកួត​កាត់​សេចក្ដី​ក្នុង​ការ​លើក​ពាន​លីគ​នៅ​រដូវកាល​នេះ​ឡើយ ប៉ុន្តែ​​លោក Pep Guardiola ជឿជាក់​ថា Arsenal ក៏​ដូច​ជា Liverpool នឹង​ក្លាយ​ជា​គូ​ប្រជែង​សម្រាប់​ការ​លើក​ពាន Premier League នៅ​រដូវកាល​នេះ​ជាមួយ​ក្រុម​របស់​ខ្លួន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២