Connect with us

បាល់ទាត់អន្តរជាតិ

គ្រាប់​បាល់​របស់ Joao Cancelo ជាប់​ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​របស់ La Liga

Published

on

ខ្សែការពារ​ស្ដាំ Joao Cancelo របស់ Barcelona បាន​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​​កញ្ញា សម្រាប់​ក្របខណ្ឌ La Liga ដែល​គ្រាប់​បាល់​នោះ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Real Betis កាល​ពី​ពាក់​កណ្ដាល​ខែ​មុន។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ក៏​បាន​រួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​យក​ឈ្នះ 5-0 សម្រាប់ Barcelona ផង​ដែរ នៅ​ក្នុង​ប្រកួត​នោះ។

ក្រៅ​ពី​កំណត់​ត្រា​ជា​គ្រាប់​បាល់​ល្អ​ប្រចាំ​ខែ វា​ក៏​ជា​គ្រាប់​បាល់​ដំបូង​របស់ Joao Cancelo ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​យក្សកាតាឡាន់​ផង​ដែរ គិត​ចាប់​តាំង​​ពី​គាត់​បាន​ផ្ទេរ​ពី​អតីត​ក្លឹប​ចាស់ Manchester City។ គ្រាប់​បាល់​របស់ Joao Cancelo បាន​យក​ឈ្នះ​គ្រាប់​បាល់​ល្អៗ​ពីរ​ផ្សេង​ទៀត​របស់ Javi Guerra និង​គ្រាប់​បាល់​​ហ្វ្រីឃីគ​របស់ Willian Jose។

កីឡាករ​ដែល Barcelona បាន​ខ្ចី​ជើង​ពី Manchester City រូប​នេះ កំពុង​រីករាយ​ជាមួយ​នឹង​ការ​ចាប់ផ្តើម​យុទ្ធនាការ​រដូវកាល​ដំបូង​របស់​ខ្លួន​យ៉ាង​ល្អ ជាមួយ​នឹង​ការ​​បង្ហាញ​ខ្លួន​ចំនួន 5 ប្រកួត​នៅ​ក្របខណ្ឌ La Liga ដោយ​រក​បាន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង Assists ម្ដង​ផង​ដែរ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២