Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ហោច​ណាស់ 80 លានអឺរ៉ូ ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់ Joao Felix

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​ដាក់​សំណើរ​យ៉ាង​ហោច​ណាស់ 80 លានអឺរ៉ូ (69 លានផោន) ដើម្បី​ចុះ​ហត្ថលេខា​ទិញ​ផ្ដាច់កុងត្រា​​ខ្សែប្រយុទ្ធ​របស់​ក្លឹប Atletico Madrid គឺ​កីឡាករ Joao Felix នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ។

បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្លឹប​យក្សកាតាឡាន់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Atletico Madrid កាល​ពី​ខែ​មុន ហើយ​គាត់​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​លេចធ្លោរ​នៅ Camp Nou ដោយ​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 7 ប្រកួត​កន្លង​មក។

ច្បាស់​ណាស់​ថា ប្រសិន​បើ Joao Felix នៅតែ​រក្សា​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន Barcelona នឹង​ព្យាយាម​ប្រមូល​ប្រាក់​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​គាត់​ពី Atletico Madrid។ ថ្មីៗ​នេះ​យោងតាម​របាយការណ៍​ពី AS បាន​ឲ្យ​ដឹង​ថា ក្លឹប Atletico Madrid នឹង​បើក​ចិត្ត​លក់​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ ប៉ុន្តែ​ពួក​គេ​ចង់​បាន​ប្រាក់​យ៉ាង​ហោច​ណាស់ 80 លានអឺរ៉ូ (69 លានផោន)។ គេ​បាន​ដឹង​ថា តម្លៃ​នេះ​អាច​ជា​បញ្ហា​ដ៏​សំខាន់​មួយ​សម្រាប់ Barcelona ដោយ​សារ​តែ​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ពួក​គេ​នៅ​តែ​ជា​ចំណោទ​បញ្ហា​នៅ​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២