Connect with us

បាល់ទាត់អន្តរជាតិ

Napoli កំណត់​គោលដៅ​លើ Gabriel Jesus ដើម្បី​មក​ជំនួស​កន្លែង​របស់ Osimhen

Published

on

ក្លឹប​យក្ស​អ៊ីតាលី Napoli ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹបកាំភ្លើងធំ Arsenal គឺ​កីឡាករ Gabriel Jesus ជា​អ្នក​ជំនួស​តំណែង​របស់ Victor Osimhen ដែល​អាច​នឹង​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ បច្ចុប្បន្ន Osimhen កំពុង​មាន​រឿង​រកាំរកូស និង​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​គ្នា​ជាមួយ​ក្លឹប​របស់​ខ្លួន​ថែម​ទៀត​ផង។

ខ្សែប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ចាកចេញ​ពី Napoli បើ​ផ្អែក​តាម​ស្ថានភាព​ដែល​គាត់​ជួប​ប្រទះកន្លង​មក ដែល​មិន​អាច​ផ្សះផ្សារ​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន។ ទន្ទឹម​នឹង​នេះ​ដែរ Victor Osimhen ក៏​មាន​ឱកាស​ក្នុង​ការ​ចាកចេញ​ទៅ​ក្លឹប​ធំៗ​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​តោខៀវ Chelsea ដែលចាប់​អារម្មណ៍​ចំពោះ​រូប​គេ។

យោងតាម​របាយការណ៍​ពី Calcio Mercato បាន​ឲ្យ​ដឹង​ថា ក្លឹប Napoli បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​បញ្ចេញ​ចោល Osimhen នៅ​ខែ​មករា រឺ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ Gabriel Jesus ត្រូវ​បាន​គេ​កំណត់​ថា ជាគោលដៅ​នៃ​ការ​ផ្ទេរ​មក​ជំនួស​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ខណៈ​ដែល Alvaro Morata របស់ Atletico Madrid និង Jonathan David របស់ Lille ក៏​ជា​ជម្រើស​នៃ​ការ​ចង់​បាន​ពី​សំណាក់ Napoli ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២