Connect with us

បាល់ទាត់អន្តរជាតិ

Newcastle United កំពុង​ពិចារណា​ផ្ទេរ​ខ្សែបម្រើ Adrien Rabiot

Published

on

ក្លឹប Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ប្រកួត​ប្រជែង​ជាមួយ Manchester United ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប​សេះ​បង្កង់ Juventus គឺ​កីឡាករ Adrien Rabiot នៅ​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​នា​ខែ​មករា​ខាង​មុខ។

កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ នៅ​រក្សា​ទម្រង់​លេង​ល្អ​ជា​ធម្មតា​នៅ Juventus ដូច​រដូវកាល​មុន​ដែរ។ នៅ​រដូវកាល​នេះ Adrien Rabiot បាន​ចាប់​ផ្តើម​ការ​ប្រកួត​នៅ Serie A ចំនួន 8 ប្រកួត​សម្រាប់​ក្លឹប ដោយ​បាន​រួម​ចំណែក Assists បាន 2 ដង។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ គឺ​ជា​កីឡាករ​ដែល Juventus ទទួល​បាន​ពី Paris Saint-Germain ដោយ​មិន​ចំណាយ​ប្រាក់​ផ្ទេរ​នៅរដូវក្តៅឆ្នាំ 2019 ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​គាត់​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 184 ប្រកួត​មក​ហើយ។

យោងតាម​របាយការណ៍​ពី Calciomercato បាន​ឲ្យ​ដឹង​ថា ក្លឹប Newcastle United ចាប់អារម្មណ៍​ក្នុង​ការ​នាំយក Adrien Rabiot ស្រប​ពេល​ដែល​ពួក​គេ​កំពុង​ព្យាយាម​ពង្រឹង​នូវ​ទម្រង់​លេង​​​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​ធំៗ​បន្ថែម​ទៀត។ ក្រុមដែល​ដឹកនាំ​ដោយ​លោក Eddie Howe កំពុង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 8 ក្នុង​តារាង Premier League ប៉ុន្តែ​ពួក​គេ​កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល F ក្នុង​ក្របខណ្ឌ UEFA Champions League។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២