បាល់ទាត់អន្តរជាតិ
អតីតកីឡាករមួយរូបអះអាងថា គ្រប់គ្នាច្រណែន និងចង់ឲ្យ Tottenham Hotspur ចាញ់
លោក Chris Sutton ដែលជាអតីតកីឡាករមួយរូបរបស់ក្រុមជម្រើសជាតិអង់គ្លេស បានអះអាងថា ការចាប់ផ្តើមដ៏ល្អរបស់ Tottenham Hotspur ក្នុងរដូវកាលនេះបានធ្វើឲ្យមានការច្រណែន និងការព្រួយបារម្ភពីមជ្ឈដ្ឋានជុំវិញខ្លួន ខណៈដែលមានមនុស្សជាច្រើនចង់ឃើញការចាប់ផ្តើមមិនដែលចាញ់របស់ Tottenham Hotspur ឈានដល់ទីបញ្ចប់។
យ៉ាងណាមិញ ក្រុមរបស់លោក Ange Postecoglou កំពុងឈរនៅលើកំពូលតារាង Premier League រដូវកាលនេះ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះដោយឈ្នះ 6 ប្រកួត ក្នុងចំណោម 8 ប្រកួតដំបូងរបស់ខ្លួន ដែលការប្រកួតចុងក្រោយបានយកឈ្នះ 1-0 ទៅលើ Luton Town។
មជ្ឈដ្ឋានបាល់ទាត់កំពុងមើលឃើញថា Tottenham Hotspur នឹងអាចក្លាយជាគូប្រជែងដណ្តើមពានលីគនៅរដូវកាលនេះជាមួយ Man City, Arsenal និងក្រុមធំៗផ្សេងទៀត។ ថ្លែងនៅលើផតឃែស្ថថ្មីមួយរបស់ Mail Sport លោក Chris Sutton បាននិយាយទាក់ទងនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ថា៖ “ខ្ញុំយល់ថា នៅពេលនេះគេគ្រាន់តែមានការច្រណែនបន្តិច ចំពោះអ្វីដែល Tottenham Hotspur កំពុងធ្វើ។ ខ្ញុំមិនចូលចិត្តបែបនោះទេ។ ហេតុអ្វីបានជាយើងមិនអាចសប្បាយចិត្តសម្រាប់ពួកគេ ដែលកំពុងតែលេងបានល្អ…”។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar