Connect with us

បាល់ទាត់អន្តរជាតិ

Antonio Conte ត្រៀម​ទៅ​ដឹកនាំ​ក្លឹប​យក្ស​មួយ​នៅ​អ៊ីតាលី

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ Chelsea និង Inter Milan លោក Antonio Conte បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Napoli។ យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា ពេល​នេះ​​ក្លឹប​ម្ចាស់​ជើង​ឯង Serie A កាល​ពី​រដូវកាល​មុន បាន​ជ្រើសរើស​លោក Antonio Conte ដើម្បី​មក​ជំនួស​តំណែង​របស់​លោក Rudi Garcia ដែល​ជា​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ពួក​គេ​រួច​ហើយ។

ថ្វី​ត្បិតតែ​ទម្រង់​លេង​របស់ Napoli កាល​ពី​រដូវកាល​មុន​ល្អ​ខ្លាំង ប៉ុន្តែ​រដូវកាល​ថ្មី​នេះ ពួក​គេ​បាន​ចាប់ផ្តើម​ដោយ​មិន​ទៀង​ទាត់​ម្ដង​ឈ្នះ​ម្ដង​ចាញ់ ក្រោម​ការ​ដឹកនាំ​របស់​លោក Rudi Garcia។ គិត​មក​​ទល់​ពេល​នេះ ពួក​គេ​បាន​ឈ្នះ 5 ប្រកួត ចាញ់​ 3 និង​ស្មើ 2 ក្នុង​ចំណោម​​ប្រកួត​ទាំង 10 លើក​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​លោក Antonio Conte គាត់​បាន​សម្រាក​ពី​ការងារ​ជាគ្រូ​បង្វឹក​តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្លឹប Tottenham Hotspur។ យោងតាម​របាយការណ៍​ច្បាស់ការណ៍​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ីតាលី ពេល​នេះ​បាន​អះអាង​ថា Antonio Conte គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្លឹប Napoli លោក Aurelio De Laurentiis ដើម្បី​ចរចា​ពី​ការងារ​ជា​គ្រូ​បង្វឹក​ថ្មី ជំនួស​លោក Rudi Garcia។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២