Connect with us

បាល់ទាត់អន្តរជាតិ

អេស្ប៉ាញ ជួប​គូ​សងសឹក ស្កុតឡែន នៅ​ម៉ោង 1 រំលង​អាធ្រាត​នេះ

Published

on

នៅ​ម៉ោង 1: 45 នាទី​រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា) ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​បើក​ទ្វារ​កីឡដ្ឋាន Estadio de La Cartuja ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ស្កុតឡែន ដែល​ជា​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល A នៃ​ពាន​រង្វាន់ Euro 2024។ ស្កុត​ឡែន គឺ​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពូល ខណៈ​ដែល​ឆ្លង​កាត់ 5 ប្រកួត​ពួក​គេ​រក​បាន 15 ពិន្ទុ​ពេញ​ដោយ​មិន​ធ្លាប់​ចាញ់ រឺ​ស្មើ​ឡើយ។

ផ្ទុយ​មក​វិញ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​ស្ថិត​នៅ​ក្នុង​ពូល​ជាមួយ​គ្នា​នោះ មាន​ត្រឹមតែ 9 ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម 4 ប្រកួត​របស់​ខ្លួន។ អេស្ប៉ាញ​បាន​ចាញ់​មួយ​ប្រកួត ហើយ​ប្រកួត​ដែល​ពួក​គេ​ចាញ់​នោះ​គឺ​ការ​ប្រកួត​ទល់​នឹង​ស្កុតឡែន កាល​ពី​ថ្ងៃទី 29 ខែ​មីនា​ដើម​ឆ្នាំ​នេះ ជាមួយ​នឹង​លទ្ធផល 2 ទល់​នឹង 0។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រកួត​ចុង​ក្រោយ​អេស្ប៉ាញ​បាន​យក​ឈ្នះ ក្រុម​ជម្រើស​ជាតិ​ហ្សកហ្ស៊ី 7-1 ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​របស់​ស្កុត​ឡែន​បាន​យក​ឈ្នះ Cyprus 3-0។ ការ​សងសឹក​នៅ​លើ​សមូរភូមិ​វាលស្មៅ​របស់​អេស្ប៉ាញ​ទៅ​លើ​ស្កុត​ឡែន​នៅ​រំលង​អាធ្រាត​នេះ គឺ​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​ពួក​គេ ព្រោះ​ស្កុត​ឡែន​មាន​ទម្រង់​លេង​ដ៏​ល្អ ហើយ​នៅ​ក្នុង​យុទ្ធ​នាការ​នៃ​ការ​ប្រកួត​ជម្រុះ​តាម​ពូល​នៃ​ព្រឹត្តិការណ៍ Euro 2024 នេះ​ពួក​គេ​មិន​ទាន់​ស្គាល់​ចាញ់ រឺស្មើ​សូម្បី​តែ​មួយ​ប្រកួត។

ប្រភព: Football-italia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២