Connect with us

បាល់ទាត់អន្តរជាតិ

Antonio Conte ត្រៀម​ឡើង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur លោក Antonio Conte កំពុង​ក្លាយ​​ជា​បេក្ខភាព​នាំ​មុខ​គេ ក្នុង​ការ​ក្លាយ​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី (នេះ​បើ​យោងតាម Sky Italia)។ បច្ចុប្បន្ន​តំណែង​នេះ​កំពុង​ទំនេរ​គ្មាន​ម្ចាស់ បន្ទាប់​ពី​លោក Roberto Mancini លាលែង​ពី​តំណែង​កាល​ពី​ចុងសប្តាហ៍​មុន។

យ៉ាង​ណា​មិញ ស្រប​ពេល​ដែល Antonio Conte កំពុង​មាន​ឱកាស​ទៅ​កាន់​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​នោះ គាត់​ក៏​កំពុង​ពិចារណា​លើ​កម្រិត​ប្រាក់​ខែ​ដែល​សហព័ន្ធ​បាល់ទាត់​របស់​អ៊ីតាលី​បាន​ផ្ដល់​ឲ្យ​គាត់​ផង​ដែរ ដោយ​មាន​ចំនួន​ត្រឹមតែ 4.3 លាន​ផោន (5 លានអឺរ៉ូ) ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

ក្រៅ​ពី​បុរស​វ័យ 54 ឆ្នាំ Antonio Conte ក៏​មាន​បេក្ខភាព​គ្រូ​បង្វឹក​ម្នាក់​ទៀត​ដែរ​គឺ​លោក Luciano Spalletti ដែល​អាច​នឹង​ឡើង​កាន់​តំណែង​នេះ​ដូចគ្នា។ យ៉ាង​ណា Luciano Spalletti ខុស​ពី​លោក Antonio Conte ដោយ​គាត់​នៅ​ជាប់​កុងត្រា​ជាមួយ​អតីត​ក្លឹប​ចាស់ Napoli រយៈ​ពេល​មួយ​ឆ្នាំ។ ប្រសិន​បើ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ចង់​នាំ​យក Spalletti ទៅ​ដឹកនាំ នោះ​ពួក​គេ​ត្រូវតែ​ចរចា រឺ​បង់ប្រាក់ 2.8 លានផោន (3.25 លានអឺរ៉ូ) ទៅ​ឲ្យ Napoli។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២