Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo ជា​កីឡាករ​បាល់ទាត់​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក

Published

on

តារា​ឆ្នើម Cristiano Ronaldo បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដោយ​ផ្អែក​តាម​របាយការណ៍​ចុង​ក្រោយ​ដែល​បាន​ចងក្រង​ដោយ Forbes។ ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​អតីតកីឡាករ Real Madrid រូប​នេះ​ទទួល​បាន​ប្រាក់​ច្រើន​បំផុត​នោះ គឺ​ការ​ចុះ​កុងត្រា​ទៅ​លេង​នៅ Saudi Pro League ជាមួយ​ក្លឹប Al-Nassr។

យ៉ាង​ណា​មិញ​យោងតាម​បញ្ជី​ដែល​បាន​ដកស្រង់​ដោយ Forbes បាន​បង្ហាញ​ថា Cristiano Ronaldo ជា​កីឡាករ​បាល់ទាត់​តែ​ម្នាក់​គត់ ដែល​រក​បាន​ប្រាក់ 164 លានផោន​ក្នុង​មួយឆ្នាំ ពី​កុងត្រា​ដែល​គាត់​ព្រមព្រៀង​ជាមួយ Al-Nassr ខណៈ​ដែល​កីឡាករ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ អាច​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ផ្សេង​ទៀត​ចំនួន 49 លានផោនជាមួយ​នឹង​ម្មវិធី​បន្ថែម។

កីឡាករ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ទី 2 នៅ​​ក្នុង​បញ្ជី​នោះ​គឺ​ជា​គូ​ប្រជែង​របស់​គាត់ Lionel Messi។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា អាច​រក​បាន​ប្រាក់ 111 លាន​ផោន​ក្នុង​មួយ​ឆ្នាំ ស្រប​ពេល​ដែល Neymar Jr ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 3 គឺ​ជា​កីឡាករ​ម្នាក់​ដែល​កំពុង​លេង​នៅ Saudi Pro League ដែរ។ ប្រាក់​ពលកម្ម​នៃ​កុងត្រា​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ជាមួយ​ក្លឹប Al-Hilal មាន​ចំនួន​ច្រើន​ជាង Karim Benzema និង Sadio Mane ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​អារ៉ាប៊ីសាអូឌីត​ដូច​គ្នា។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២