Connect with us

បាល់ទាត់អន្តរជាតិ

Robert Lewandowski អាច​នឹង​ជា​ពី​របួស​បាន​ទាន់​ពេល​វេលា​នៃ​ការ​ប្រកួត El Clasico

Published

on

ខ្សែប្រយុទ្ធ Robert Lewandowski បាន​បង្ហាញ​ពី​ការ​អាប់ដេត​ចុង​ក្រោយ​នៃ​របួស​របស់​ខ្លួន ដែល​គាត់​អាច​នឹង​វិល​ត្រឡប់​មក​កាន់​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ La Liga វិញ​បាន​ទាន់​ពេល​វេលា​នៃ​ការ​ប្រកួត​សំខាន់ ដែល Barcelona នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​ខ្លាំង Real Madrid នៅ​ថ្ងៃ​ទី 28 ខាង​មុខ។

កីឡាករ​អន្តរជាតិប៉ូឡូញ​រូប​នេះ បាន​អវត្តមាន​ពី​លើ​ទីលាន​ប្រកួត​ចាប់​តាំង​ពី​មាន​បញ្ហា​របួស ក្នុង​អំឡុង​ពេលប្រកួត UEFA Champions League ជាមួយ FC Porto នៅ​ថ្ងៃទី 4 ខែ​តុលា​កន្លង​ទៅ។ ក្រោយ​មក Lewandowski បាន​ខកខាន​ការ​ប្រកួត​លីគ​ជាមួយ Granada កាល​ពី​ចុង​សប្តាហ៍​មុន ហើយ​បន្ត​មក​ទៀត គាត់​ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​អវត្តមាន​រហូត​ដល់​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ចុង​ឆ្នាំ 2023។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ​ហាក់​ដូចជា​មាន​ការ​វិវត្តន៍​លឿន​នៃការ​ជា​សះស្បើយ​ពី​របួស​របស់​គាត់ ដោយ​របាយការណ៍​ជា​ច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​អះអាង​ថា Robert Lewandowski នឹង​ត្រឡប់​មក​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​ក៏​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត El Clasico នៅ​ចុង​ខែ​តុលា​នេះ​ផងដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២