Connect with us

បាល់ទាត់អន្តរជាតិ

Bruno Fernandes ថា គេ​ខ្លាច​ញញើត​នឹង​​ព័រទុយហ្គាល់ ដោយ​សារ​ឥទ្ធិពល​របស់ Cristiano Ronaldo

Published

on

ខ្សែបម្រើ Bruno Fernandes របស់​ក្លឹប​បិសាចក្រហម Manchester United បាន​អះអាង​ថា គូប្រកួត​របស់​ខ្លួន ដែល​ធ្លាប់​តែ​ខ្លាច​ព័រទុយហ្គាល់ គឺ​ដោយ​សារ Cristiano Ronaldo។ យ៉ាង​ណា​មិញ Fernandes បាន​និយាយ​បែប​នេះ​នៅ​ក្នុង​បទសម្ភាសន៍​មួយ ដែល​គាត់​បាន​សរសើរ​ចំពោះ​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់ Cristiano Ronaldo សម្រាប់​​បាល់ទាត់​​ព័រទុយហ្គាល់។

និយាយ​អំពី​ភាព​សំខាន់​របស់ Cristiano Ronaldo សម្រាប់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Bruno Fernandes បាន​ប្រាប់ L’Equipe ថា៖ “យើង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ពី​​អ្វី​ដែល​ជា​ថាមពល និង​ឥទ្ធិពល​ដែល Cristiano Ronaldo មាន ហើយ​ក៏​ជះឥទ្ធិពល​លើ​កីឡាករ​ព័រទុយហ្គាល់​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ផង​ដែរ។ គាត់​បាន​បង្កើត​ឱកាស​សម្រាប់ កីឡាករ​ជំនាន់​ក្រោយៗ​ទៀត​ផង”។

កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ “ព័រទុយហ្គាល់ ត្រូវ​បាន​គេ​គោរព និង​ផ្ដល់​តម្លៃ​រួច​ហើយ ប៉ុន្តែ​បន្ទាប់​ពី​អ្វី​ដែល Cristiano Ronaldo បាន​ធ្វើ និង​សម្រេច​បាន​នៅ​ក្នុង​ពិភពលោក ឈ្មោះ​របស់​យើង​កាន់​តែ​ធ្វើ​ឲ្យ​គូ​ប្រជែង​មាន​ការ​ភ័យ​ខ្លាច។ យើង​ពិត​ជា​ដឹង​គុណ​ក្នុង​ការ​រស់នៅ​សម័យ​របស់​គាត់…”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២