បាល់ទាត់អន្តរជាតិ
PSG ត្រៀមឆក់យកខ្សែការពារតម្លៃថ្លៃមួយរូបដែលបិសាចក្រហមកំពុងចាប់អារម្មណ៍
ក្លឹបយក្សបារាំង Paris Saint-Germain (PSG) ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលខ្សែការពារស្លាបរបស់ AC Milan គឺកីឡាករ Theo Hernandez ដែលកាលពីមុនធ្លាប់បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United ផងដែរ។
Theo Hernandez ដែលបច្ចុប្បន្នមានវ័យ 26 ឆ្នាំគឺជាតួអង្គដ៏សំខាន់សម្រាប់ AC Milan ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ និង 28 Assists ក្នុងការបង្ហាញខ្លួនសរុប 175 ប្រកួត គិតចាប់តាំងពីការមកដល់របស់គាត់ក្នុងឆ្នាំ 2019។ ខ្សែការពារសញ្ជាតិបារាំងរូបនេះ នៅមានកុងត្រាជាមួយ AC Milan រហូតដល់ឆ្នាំ 2026 និងមានតម្លៃខ្លួននៅលើទីផ្សារ 70 លានអឺរ៉ូ។
យ៉ាងណាក៏ដោយ តម្លៃខ្លួនដ៏ខ្ពស់បែបនេះ នៅតែមានក្លឹបជាច្រើនចាប់អារម្មណ៍លើ Theo Hernandez ហើយថ្មីៗនេះយោងតាមរបាយការណ៍ពី Todo Fichajes បានឲ្យដឹងថា ក្លឹបយក្សបារាំង PSG នឹងហ៊ានចំណាយលើតម្លៃខ្លួនដ៏ថ្លៃនៃខ្សែការពារឆ្នើមរូបនេះ។
ទន្ទឹមនឹងនេះដែរ គេបានដឹងថា ក្លឹបបិសាចក្រហម Manchester United នៅតែចាប់ចិត្តចង់បាន Theo Hernandez ផងដែរ នេះបើយោងតាម La Gazzetta Dello Sport បានចុះផ្សាយ។ យ៉ាងណាក៏ដោយ AC Milan មិនសូវប្រញាប់ក្នុងការលក់ Theo Hernandez ឡើយ បើទោះបីជាតម្លៃខ្លួនរបស់កីឡាកររូបនេះខ្ពស់ក៏ដោយ ព្រោះពួកគេពិបាករកខ្សែការពារដែលមានគុណភាពមកជំនួសកន្លែងរបស់គាត់ណាស់។ បច្ចុប្បន្នប្រាក់ពលកម្មរបស់ Theo Hernandez មានចំនួន 4 លានអឺរ៉ូ ក្នុងមួយឆ្នាំនៅ San Siro ដែលនេះមិនមែនជាតម្លៃខ្ពស់ពេកទេសម្រាប់ AC Milan។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត