Connect with us

បាល់ទាត់អន្តរជាតិ

Jose Mourinho អាច​នឹង​មក​ដឹកនាំ Real Madrid ម្ដង​ទៀត!!!

Published

on

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Jose Mourinho ពាក់​ព័ន្ធ​នឹង​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប និង​ក្លាយ​ជា​អ្នកស្នង​តំណែង​របស់​លោក Carlo Ancelotti ប្រសិន​បើ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ ចាកចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណាមិញ​សម្រាប់​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​លោក Jose Mourinho គាត់​ធ្លាប់​មាន​វត្តមាន​ដោយ​ដឹកនាំ​ម្ដង​រួច​មក​ហើយ​នៅ Santiago Bernabeu ក្នុង​រដូវក្តៅ​ឆ្នាំ 2010 បន្ទាប់​ពីឈ្នះ UEFA Champions League ជាមួយ​ក្លឹប​យក្សអ៊ីតាលី Inter Milan។ ទោះ​ជា​ហយ៉ាង​ណា បច្ចុប្បន្ន​គ្រូ​បង្វឹក​វ័យ 60 ឆ្នាំ​រូបនេះ កំពុង​រីករាយ​នឹង​ការ​ដឹកនាំ​ដ៏​ល្អ​របស់​ខ្លួន​នៅ AS Roma។

Jose Mourinho បាន​ដឹកនាំ Real Madrid ឲ្យ​ឈ្នះពានរង្វាន់ Copa del Rey ក្នុង​អំឡុង​ពេល​នៃ​រដូវកាល​ដំបូង​របស់​គាត់ និង​បាន​ឈ្នះពាន La Liga នៅ​រដូវកាល​បន្ទាប់ ​ឆ្នាំ 2011-2012 ដោយ​ពេល​នោះ​បាន​វ៉ា​ដាច់​ពិន្ទុ​ដ៏​ច្រើន​របស់​គូ​ប្រជែង FC Barcelona។ នៅ​ឆ្នាំ 2013 គាត់​បាន​ចាក​ចេញ​ពី Real Madrid ក្នុង​នាម​ជា​គ្រូ​ដែល​ដឹកនាំ​ក្លឹប​ឈ្នះ​ការ​ប្រកួត 128 ប្រកួត ក្នុង​ចំណោម​ប្រកួត​សរុប 178 ប្រកួត។

យោង​តាម​សារព័ត៌មាន Mundo Deportivo បាន​ឲ្យ​ដឹង​ថា Jose Mourinho អាច​នឹង​មាន​វត្តមាន​ជា​ថ្មី​នៅ​ទឹកដី​អេស្ប៉ាញ​ជាមួយ Real Madrid ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ខណៈ​ដែល​ក្លឹប​យក្សអេស្ប៉ាញ​មួយ​នេះ កំពុង​ស្វែងរក​គ្រូបង្វឹក​ថ្មី ដើម្បី​មក​ជំនួស​គ្រូ​បង្វឹក​បច្ចុប្បន្ន​ដែល​កំពុង​ត្រៀម​ចាកចេញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២