Connect with us

បាល់ទាត់អន្តរជាតិ

ហ៊ាន​ណាស់! ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត នឹង​ព្យាយាម​ដាក់​លុយ​ធំ ដើម្បី​ឲ្យ Real Madrid លក់​កីឡាករ​ឆ្នើម​រូប​នេះ ទៅ​ឲ្យ​ពួក​គេ

Published

on

របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ធំៗ​មួយ​ចំនួន​នៅ Saudi Pro League (SPL) កំពុង​មាន​បំណង​ចង់​ទាក់ទាញ Vinicius Jr ឲ្យ​ចាក​ចេញ​ពី Real Madrid នៅ​ចុង​បញ្ចប់​រដូវកាល​នេះ ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​របស់​ខ្លួន។ យោងតាម​គេហទំព័រ Fichajes.net បាន​ឲ្យ​ដឹង​ថា ក្លឹប​នៅ​លីគ SPL បាន​កំណត់​គោលដៅ​លើ​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បន្ទាប់​ពី​របួស​របស់ Neymar Jr។

Vinicius Jr មិន​មែន​ជា​គោលដៅ​នៃ​ការ​ទៅ​ជំនួស​តំណែង​របស់ Neymar នៅ Al Hilal នោះ​ទេ តែ​ពួកគេ​ចង់​ចុះហត្ថលេខា​លើ​កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ ដើម្បី​បង្កើន​ប្រជាប្រិយ​ភាព​លីគ​កំពូល​របស់​ពួកគេ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន។ ក្លឹប Al-Ahli គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន​ទៀត​ដែល​ចង់​បាន Vinicius Jr។

កន្លង​មកក្លឹប Al-Ahli ធ្លាប់​បាន​ចុះ​ហត្ថលេខា​លើ​​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​ផង​ដែរ​ដូច​ជា Riyad Mahrez, Roberto Firmino និង Franck Kessie ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Al-Ahli អាច​នឹង​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​ផ្សេងៗ​ទៀត​នៅអារ៉ាប៊ីសាអូឌីត​ដែល​ចង់​បាន Vinicius Jr ដូច​គ្នា។ ពួក​គេ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់​សំណើរ​ដេញ​ថ្លៃ​ដ៏​ធំ​មួយ ដើម្បី​បញ្ចុះបញ្ចូល Real Madrid ឲ្យ​ចែក​ផ្លូវ​ជាមួយ​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ។

យើង​មិន​ដឹង​ថា ទឹកប្រាក់​ប៉ុណ្ណា ទើប Real Madrid ព្រម​លក់​កីឡាករ​រូប​នេះ​ឡើយ ប៉ុន្ត Vinicius Jr ដែល​ទើបតែ​បាន​ចុះកុងត្រា​បន្ត​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028 នៅ Santiago Bernabeu បច្ចុប្បន្ន​មាន​លក្ខខណ្ឌ​ដោះលែង​រហូត​ដល់ 1 ពាន់លានអឺរ៉ូ​​ឯណោះ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២