Connect with us

បាល់ទាត់អន្តរជាតិ

វីរបុរស​របស់​ក្លឹប Real Madrid លើក​ឡើង​ថា បច្ចុប្បន្ន​​នេះ​គ្មាន​នរណា​ម្នាក់​ល្អ​ជាង​កីឡាករ​រូប​នេះ​ឡើយ

Published

on

វីរបុរស​របស់​ក្លឹប​អធិរាជ​ស Real Madrid លោក Guti បាន​ចាត់​ទុក​ខ្សែបម្រើ​ប្រយុទ្ធ Jude Bellingham ថាជាកីឡាករបាល់ទាត់ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ យ៉ាង​ណា​មិញ ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ចាប់​ផ្ដើម​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​បាន​ចូលរួម​ជាមួយ Real Madrid ដោយ​ផ្ទេរ​ពី Borussia Dortmund។

កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​ពី Borussia Dortmund ទៅ Real Madrid ក្នុង​តម្លៃ 103 លានអឺរ៉ូ (88 លានផោន) កាល​ពី​ខែ​មិថុនា ឆ្នាំ 2023។ ផ្សេង​ពី​នេះ​ដែរ Jude Bellingham បាន​ស៊ុត​បញ្ចូលទី 11 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 3 ដង​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន 12 ប្រកួត សម្រាប់ Real Madrid គិត​ចាប់​តាំង​ពី​ពេល​នោះ​មក។

នៅ​ពេល​សួរ​ថា តើ​នរណា​ដែល​គាត់​គិត​ថា ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន Guti បាន​ប្រាប់ El Chiringuito ថា៖ “គ្មាន​ការ​សង្ស័យ​ទេ​គឺ Bellingham។ ខ្ញុំ​គិត​​ថា ​ដើម្បី​និយាយ​អំពី​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ពិភពលោក យើង​ត្រូវ​និយាយ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ។ គាត់​មិន​ត្រឹមតែ​ប្រកួត​ប្រជែង​ជាមួយ​ខ្សែបម្រើ​ប៉ុណ្ណោះ​ទេ ពេល​នេះ​គាត់​ក៏​ប្រកួត​ប្រជែង​ជាមួយ​ខ្សែប្រយុទ្ធ​ផងដែរ…”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២