Connect with us

បាល់ទាត់អន្តរជាតិ

លទ្ធផល 1 ស្មើ​ជា​មួយ Tottenham Hotspur កាន់តែ​ធ្វើ​ឲ្យ Liverpool អស់​ឱកាស​លើក​ពាន Premier League

Published

on

ក្លឹប​មាន់​ខ្នាយ​មាស Tottenham បាន​រារាំង​ឱកាស​របស់ Liverpool ក្នុង​ការ​ឈ្នះពាន Premier League នៅ​រដូវកាល​នេះ ក៏​ដូច​ជា​ការ​ដេញ​តាម​ពិន្ទុ​ជា​មួយ​ក្លឹប Manchester City។ វា​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​អ្នក​គាំទ្រ​ហង្សក្រហម ដែល​ប្រកួត​បាន​ត្រឹម​លទ្ធផល 1 ទល់នឹង 1 នៅ​កីឡដ្ឋាន Anfield កាល​ពី​ប្រកួត​យប់​មិញ។

មួយ​ពិន្ទុ​ដែល​បាន​ពី​ការ​ប្រកួត​យប់​មិញ បាន​ធ្វើ​ឲ្យ​ហង្សក្រហម Liverpool ឈរ​នៅ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន ប៉ុន្តែ​​ក្លឹប Manchester City របស់​លោក Pep Guardiola នៅ​មាន​ប្រកួត​មួយ​នៅ​ក្នុង​ដៃ ដែល​ត្រូវ​ប៉ះ Newcastle នៅ​រាត្រី​នេះ។ ប្រសិន​បើ Manchester City ឈ្នះប្រកួត​ជាមួយ Newcastle នោះ​មាន​ន័យ​ថា ក្លឹប​ហង្សក្រហម​ត្រូវ​ចាញ់​ពិន្ទុ​របស់ Man City រហូត​ដល់ 3 ពិន្ទុ។

ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ​ដែរ តារាឆ្នើម Son Heung-min គឺ​ជា​អ្នក​ស៊ុតបញ្ចូលទី​បើ​ឆាក នៅដើម​តង់ទី 2 មុនពេល Luis Diaz ស៊ុត​តាម​បាន​ស្មើ​មួយ​គ្រាប់​នៅ 15 នាទី​ចុងក្រោយ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​ដែល​ក្លឹប​ហង្សក្រហម Liverpool ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ Tottenham Hotspur ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ ដើម្បី​ទប់ និង​ធ្វើ​ការ​វាយ​បក​វិញ។ ជា​ចុងក្រោយ នៅ​ក្នុង​ការ​ប្រកួត​ពេញ​ម៉ោង មាន​គ្រាប់​បាល់​កើត​ឡើង​តែ 2 គ្រាប់​ប៉ុណ្ណោះ។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២