Connect with us

បាល់ទាត់អន្តរជាតិ

ប្រសិន​បើ​រឿង​នេះ​កើត​ឡើង Joshua Kimmich អាច​នឹង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ផ្ទេរ​មក Barcelona

Published

on

កីឡាករ Joshua Kimmich ធ្លាប់​ត្រូវ​​បាន​គេ​ភ្ជាប់​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ Barcelona ហើយ​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​ទៅ​វិញ​បន្ទាប់​ពី​រដូវកាល​ថ្មី​នេះ​ចាប់​ផ្ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែបម្រើ​កណ្ដាល​រូប​នេះ នៅ​តែ​អាច​មាន​ឱកាស​ផ្ទេរ​មក​ទឹកដី​អេស្ប៉ាញ​នា​ពេល​អនាគត។

យោង​តាម​អ្នក​យកព័ត៌មាន​របស់ Sport1 លោក Kerry Hau បានឲ្យ​ដឹង​ថា Joshua Kimmich កំពុង​ពិចារណា​លើ​អនាគត​របស់​គាត់​ជាមួយ Bayern Munich។ កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ នឹង​​ពិភាក្សា​អំពី​កុងត្រា​ថ្មី​របស់​គាត់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​ប្រសិន​បើ​គាត់​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មី​ទេ​នោះ វា​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ។

យ៉ាង​ណា​មិញ Kimmich នៅ​សល់​កុងត្រា​ត្រឹមតែ​រយៈពេល 2 ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ Bayern Munich ដែល​មាន​ន័យ​ថា ប្រសិន​បើ​គាត់​មិន​បន្ត​កុងត្រា​ថ្មី​នៅ​រដូវក្ដៅ​ឆ្នាំ​ក្រោយ​នេះ​ទេ នោះ Bayern Munich ប្រហែល​ជា​ត្រូវ​គិត​គូ​អំពី​ការ​លក់​គាត់​ចេញ ដើម្បី​ជៀសវាង​ការ​បាត់បង់​កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

ដោយ​ឡែក​សម្រាប់​គ្រូ​បង្វឹក​របស់​ក្លឹប​កាតាឡាន់​លោក Xavi Hernandez ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា គាត់​គឺ​ជា​អ្នកគាំទ្រ​គំនិត​របស់​ក្លឹប​ក្នុង​ការ​នាំយក Kimmich មក Camp Nou។ Kimmich បាន​ច្រានចោល​ការ​ពិភាក្សា​អំពី​ការ​ផ្ទេរ​ទៅ Barcelona កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ប៉ុន្តែ​អ្វីៗ​នៅ​តែ​អាច​ទៅ​រួច ប្រសិន​បើ​កីឡាករ​ឆ្នើម​រូប​នេះ​ចង់​ចាកចេញ​ពី​ទ្រនំ​ចាស់​ដើម្បី​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២