Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ប្រៀបធៀប​កូន​ក្រុម​របស់​ខ្លួន​រូប​នេះ ទៅ​នឹង Lionel Messi

Published

on

គ្រូ​បង្វឹក​របស់​មេឃខៀវ Manchester City លោក Pep Guardiola បាន​ប្រៀបធៀប​ខ្សែបម្រើ​ប្រយុទ្ធ Bernardo Silva ទៅ​នឹង​តារា​ឆ្នើម Lionel Messi បន្ទាប់​ពី​ក្រុម​របស់​គាត់​បាន​យក​ឈ្នះ 6-1 ទៅ​លើ Bournemouth។ យ៉ាង​ណា​មិញ នៅ​ក្នុង​ជ័យ​ជំនះ​នោះ Bernardo Silva បាន​ស៊ុត​បាល់​បញ្ចូលទី 2 គ្រាប់​ផង​ដែរ។

ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Bournemouth ជាមួយ​នឹង​លទ្ធផល​ដ៏​ច្រើន​ក្រាស់ក្រែល​នេះ​ដែរ Man City ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​លីគ បាន​ហក់​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ក្របខណ្ឌ Premier League បណ្ដោះ​អាសន្ន ដោយ​មាន 27 ពិន្ទុ។ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ ពួក​គេ​នឹង​មាន​ការ​ប្រកួត​បន្ត​ទៀត ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ UCL វិញ​ម្ដង ទល់​នឹង​ក្លឹប Young Boys។

ដោយ​ឡែក​ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់​ទៅ លោក Pep Guardiola បាន​​និយាយ​ថា គ្រាប់​បាល់​ទី 2 របស់ Silva គឺ​ស្រដៀង​នឹង​អ្វី​ដែល Messi តែងតែ​បាន​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​ដង​កន្លង​មក។ គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់ BBC MOTD ថា៖ “គាត់ ​(Silva) ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ គាត់​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2 គ្រាប់។ ការ​ស៊ុត​បញ្ចូល​ទី​​​គ្រាប់​បាល់​ទី​ពីរ​មើល​ទៅ​ដូច Messi ហើយ Messi ធ្លាប់​ធ្វើ​បាន​បែប​នេះ​ជា​ច្រើន​ដង។ គ្រប់គ្នា​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​គាត់​នៅ​ទីនេះ​ជា​មិត្ត​រួម​ក្រុម”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២