Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​នៅ MLS របស់​អាមេរិច ចាប់​អារម្មណ៍​ចង់​បាន Robert Lewandowski

Published

on

ក្លឹប​នៅ MLS ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Robert Lewandowski របស់ Barcelona។ ដោយ​ឡែក​កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​រដូវកាល​ទី 2 របស់​គាត់​ជាមួយ Barcelona គិត​ចាប់​តាំង​ពី​ការ​ផ្ទេរ​របស់​គាត់​ពី Bayern Munich មក​អេស្ប៉ាញ នៅ​រដូវក្តៅ​ឆ្នាំ 2022។

យ៉ាង​ណា​​មិញ Lewandowski បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្រុម ក៏​ដូច​ជា​ខ្សែប្រយុទ្ធ​កណ្ដាល​តែ​មួយ​គត់​របស់​លោក Xavi Hernandez។ រដូវកាល​មុន គាត់​រក​បាន​គ្រាប់​បាល់ 23 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ LaLiga ​ចំនួន 34 ប្រកួត និង​បាន​ជួយ​​ក្លឹប​ឲ្យ​ឈ្នះ​ពាន​លីគ​ផង​ដែរ។

ទោះ​បី​ជា​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្សែប្រយុទ្ធ​សំខាន់​របស់ Barcelona ក៏​ដោយ ប៉ុន្តែ Lewandowski ត្រូវ​បាន​គេ​ជឿ​ថា មាន​ក្លឹប​នៅ​សហរដ្ឋអាមេរិក​ចាប់​អារម្មណ៍​ចង់​បាន។ យោងតាម​របាយការណ៍​ពី TUDN USA បាន​ឲ្យ​ដឹង​ថា ក្លឹប​មួយ​ចំនួន​នៅ MLS កំពុង​ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ ក្នុង​អំឡុង​ពេល​បិទ​បញ្ចប់​រដូវកាល​​របស់ LaLiga នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២