Connect with us

បាល់ទាត់អន្តរជាតិ

Casemiro ត្រូវ​បាន​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ចាប់​អារម្មណ៍​ចង់​បាន

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​ខ្លួន​សម្រាប់​ទទួល​សំណើរ​ពី​ក្លឹប​ដែល​ចង់​បាន​ខ្សែបម្រើ​កណ្ដាល​របស់​ខ្លួន Casemiro។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ផ្លាស់​ទៅ Old Trafford ដោយ​ផ្ទេរ​ពី Real Madrid ក្នុង​ខែ​សីហា ឆ្នាំ 2022 ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ​ពេញ​មួយ​រដូវកាល 2022-2023 ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​បិសាចក្រហម ដោយ​បាន​ជួយ​ក្លឹប​របស់​ខ្លួន​ឲ្យ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​តារាង Premier League និង​ឈ្នះពាន EFL Cup ផង​ដែរ។

ដោយ​ឡែក​នៅ​រដូវកាល​នេះ Casemiro នៅ​តែ​រក្សា​បាន​នូវ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​គាត់​គឺ​ជា​កីឡាករ​ដែល​ស៊ុតបញ្ចូលទីច្រើន​ជាង​កីឡាករ​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម (4 គ្រាប់)។ ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីលរូប​នេះ មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​សរុប 11 គ្រាប់ និង Assists 7 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 63 ប្រកួត សម្រាប់​បិសាចក្រហម។

យ៉ាងណា នៅ​ពេល​នេះ​យោងតាម​របាយការណ៍​ពី 90min បាន​ឲ្យ​ដឹង​ថា ក្លឹប​នៅ Saudi Pro League បាន​កំណត់​គោលដៅ​របស់​ពួក​គេ​លើ​ខ្សែបម្រើ Casemiro ដែល​ពួក​គេ​អាច​នឹង​សាក​ល្បង​ដេញ​ថ្លៃ​លើ​កីឡាករ​វ័យ 31 រូប​នេះ នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ។ របាយការណ៍​នេះ​បាន​អះអាង​ថា ក្លឹប​មក​ពី​អារ៉ាប៊ីសាអូឌីត​មិន​ទាន់​ទាក់ទង​ជា​ផ្លូវការណ៍​ជាមួយ Man United នៅ​ឡើយ​ទេ ប៉ុន្តែ Casemiro ហាក់​ដូច​ជា​ចាប់​អារម្មណ៍​នឹង​ជម្រើស​នៃ​ការ​ចាកចេញ​មួយ​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២