Connect with us

បាល់ទាត់អន្តរជាតិ

អាហ្សង់ទីន គ្រោង​កោះហៅ​កីឡាករ​មួយ​រូប​ដែល Messi ធ្លាប់​សរសើរ​ថា ជា​​ខ្សែការពារ​ដែល​ពិបាក​ប្រឈម​មុខ​បំផុត

Published

on

ខ្សែ​ការពារ​ឆ្នើម​មួយ​រូប​ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ LaLiga និង​ជា​មនុស្ស​ម្នាក់​ដែល Lionel Messi ធ្លាប់​បាន​លើក​យក​ឈ្មោះ​របស់​គេ​មក​និយាយ​ថា ជា​ខ្សែការពារ​ដែលគាត់​ពិបាក​ប្រឈម​មុខ​បំផុត​នោះ អាច​នឹង​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ជា​លើក​ដំបូង​ដោយ​លោក Lionel Scaloni។

យ៉ាង​ណា​មិញ​ខ្សែការពារ​រូប​នោះ​គឺ Pablo Maffeo ជា​កីឡាករ​របស់​ក្លឹប Mallorca។ គេ​ជា​ខ្សែការពារ​ស្តាំ​សញ្ជាតិ​អេស្ប៉ាញ ដែល​កើត​នៅ Barcelona ប៉ុន្តែ​គាត់​មាន​ដើម​កំណើត​ដូន​តា​ជា​ជន​ជាតិ​អ៊ីតាលី និង​អាហ្សង់ទីន ហើយ​គេ​មិន​ទាន់​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈុត​ធំ​ជា​ផ្លូវការណ៍​នៅ​ឡើយ​ទេ។

ដូច្នេះ Pablo Maffeo មាន​លក្ខណៈ​​សម្បត្តិ​គ្រប់គ្រាន់​ដែល​គាត់​អាច​ផ្លាស់​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ ខណៈ​ដែល​អាហ្សង់ទីន​នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ អ៊ុយរូហ្គាយ និង​ប្រេស៊ីល ក្នុង​អំឡុង​ពេល​ចុង​ខែ​វិច្ឆិកា​នេះ ដែល​ជា​ការ​ប្រកួត​ជម្រុះ World Cup តាម​តំបន់។

ការ​ផ្លាស់​ទៅ​លេង​ឲ្យ​អាហ្សង់​ទីន នឹង​ធ្វើ​ឲ្យ Pablo Maffeo ក្លាយ​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ជាមួយ​ម្ចាស់​ពាន Ballon d’Or 8 សម័យ​កាល Lionel Messi ស្រប​ពេល​ដែល Messi ធ្លាប់​បាន​សរសើរ​គាត់​ជា​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ 2020។ ពេល​នៅ​ជា​កីឡាករ​របស់ Barcelona តារា​ឆ្នើម Lionel Messi បាន​និយាយ​ថា៖ “Pablo Maffeo គឺ​ពិបាក​ប្រឈម​មុខ​បំផុត ក្នុង​ចំណោម​ខ្សែការពារ​ដែល​ខ្ញុំ​ធ្លាប់​បាន​ប្រឈម​មុខ​ជាមួយ….”។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២