បាល់ទាត់អន្តរជាតិ
Tottenham Hotspur កំពុងពិចារណាផ្ទេរខ្សែការពារមួយរូបរបស់ Juventus
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្ទេរមួយទៅសម្រាប់ខ្សែការពាររបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Gleison Bremer ដែលការផ្ទេរនោះនឹងកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាដើមឆ្នាំក្រោយខាងមុខនេះ។
Tottenham Hotspur កំពុងធ្លាក់ចូលក្នុងវិបត្តិនៃការខ្វះខាតខ្សែការពារ ហើយពួកគេបានសញ្ជឹងគិតឃើញថា គួរតែនាំយកបេក្ខភាពខ្សែការពារចំណូលថ្មីម្នាក់មកចូលក្នុងក្រុមឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលខ្សែការពារជម្រើសដំបូងរបស់ពួកគេ Micky van de Ven បានរងរបួស និង Cristian Romero ហាក់មានភាពផុយស្រួយអាចជាប់ពិន័យញឹកញាប់។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានចាប់អារម្មណ៍លើ Bremer របស់ Juventus ហើយពួកគេនឹងសុខចិត្តចំណាយលើសពី 40 លានអឺរ៉ូ (34.8 លានផោន) ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅក្នុងខែមករាខាងមុខ។ កីឡាករវ័យ 26 ឆ្នាំ Gleison Bremer ធ្លាប់ត្រូវបានល្បួងឲ្យផ្លាស់ទៅលេងនៅ Premier League ជាយូរមកហើយ បន្ទាប់ពីគាត់បានចំណាយពេល 5 ឆ្នាំចុងក្រោយ នៅក្នុងប្រទេសអ៊ីតាលី។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez