Connect with us

បាល់ទាត់អន្តរជាតិ

ថ្នាក់​លើ​របស់​ក្លឹប​ហង្សក្រហម Liverpool បាន​ហោះ​ទៅ​ប្រេស៊ីល ដើម្បី​ចរចា​ផ្ទេរ​ខ្សែការពារឆ្នើម​មួយ​រូប​របស់​ក្លឹប Sao Paulo

Published

on

ថ្នាក់​លើ​​របស់​ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​គណៈ​ប្រតិភូ​របស់​ខ្លួន​ទៅ​ប្រទេស​ប្រេស៊ីល ដើម្បី​ពិភាក្សា​ជាមួយ​ក្លឹប Sao Paulo ជុំវិញ​ការ​ផ្ទេរ​ខ្សែការពារ​កណ្តាល​មួយ​រូប​គឺ​កីឡាករ Lucas Beraldo ដែល​មាន​វ័យ 19 ឆ្នាំ។

ខ្សែការពារ​ដែល​មាន​កម្ពស់ 1.86 ម៉ែត្រ​រូប​នេះ បាន​បង្កើត​ភាព​លេចធ្លោរ​កាន់​តែ​ខ្លាំង ចាប់​តាំង​ពី​បាន​ចាកចេញ​ពី​ឈុត​យុវជន​របស់​ក្លឹប Piracicaba ក្នុង​ឆ្នាំ 2020។ Lucas Beraldo លេង​ជាមួយ Sao Paulo U-20 ត្រឹមតែ 2 រដូវកាល​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ក្លឹប ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ឈុត​ធំ ជា​ផ្លូវការណ៍​កាល​ពី​ឆ្នាំមុន។

ថ្វី​ត្បិត​តែ​គាត់​មាន​អាយុ​តិច​ក៏​ដោយ ខ្សែការពារ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​បង្ហាញ​ខ្លួន​រហូត​ដល់ 48 ប្រកួត​មក​ហើយ​គិត​ចាប់​តាំង​ពី​រដូវកាល​មុន​ដល់​រដូវកាល​នេះ។ កុងត្រា​របស់ Beraldo ជា​មួយ Sao Paulo មាន​សុពលភាព​រហូត​រដូវក្តៅ​ឆ្នាំ 2026 ប៉ុន្តែ​ក្លឹប​យក្ស​ប្រេស៊ីល​មួយ​នេះ ហាក់​មិន​អាច​រក្សា​ទុក​គាត់​បន្ត​ទៀត​ឡើយ ខណៈ​ដែល​ក្លឹប​ធំៗ​ជា​ច្រើន​កំពុង​តម្រង់​ជួរ​គ្នា​ដើម្បី​ដាក់​សំណើរ​ផ្ទេរ​ខ្សែការពារ​ឆ្នើម​រូប​នេះ។

របាយការណ៍​ថ្មីៗ​នេះ​បាន​អះអាង​ថា Liverpool កំពុង​ក្លាយ​ជា​បេក្ខភាព​ដែល​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​ការ​បង្ហាញ​សមត្ថភាព​​ក្មេង​ជំទង់​រូប​នេះ ហើយ​បើ​យោងតាម​កាសែត The Sun បាន​អះអាង​ថា ហង្សក្រហម ថែម​ទាំង​បាន​បញ្ជូន​អ្នក​តំណាង​របស់​ពួកគេឲ្យ​ហោះហើរ​ទៅ​កាន់ប្រទេស​ប្រេស៊ីល​ផ្ទាល់​ទៀត​ផង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២