បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើមមួយរូបលើកឡើងថា ទោះមាន Mbappe និង Bellingham ទៀតក៏ដោយ ក៏ Chelsea នៅតែមិនអាចឈ្នះពានបានដែរ
លោក Andy Townsend ដែលជាអតីតខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹបតោខៀវ Chelsea បានច្រានចោលការលើកឡើងពីអ្នកវិភាគកីឡារបស់ TalkSPORT ដែលថា ក្រុមតោខៀវអាចឈ្នះពាន Premier League បាន ក្នុងរយៈពេលពី 2 ទៅ 3 ឆ្នាំទៀត។
យ៉ាងណាមិញ ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍មួយនេះ បានស៊ូទ្រាំនឹងបញ្ហាប្រឈមរបស់ពួកគេជាច្រើននៅប៉ុន្មានខែថ្មីៗនេះ ចាប់ពីបញ្ហារដ្ឋបាល រហូតដល់បញ្ហាធ្លាក់ទម្រង់លេងនៅលើទីលានប្រកួត។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី 11 ក្នុងតារាង Premier League ដែលមានត្រឹមតែ 12 ពិន្ទុ។ Chelsea បានឈ្នះត្រឹមតែ 3 ដងប៉ុណ្ណោះក្នុងចំណោម 10 ប្រកួតនៅ EPL។
ទោះជាយ៉ាងណា ជាមួយនឹងការដឹកនាំរបស់លោក Mauricio Pochettino ពួកគេចាប់ផ្ដើមកាន់តែប្រសើរឡើងពីមួយប្រកួតទៅមួយប្រកួត ធ្វើឲ្យក្រុមអ្នកវិភាគអះអាងថា តោខៀវពិតជាអាចឈ្នះពាន Premier League ក្នុងរយៈពេលពីរ រឺបីឆ្នាំខាងមុខ។
ផ្ទុយមកវិញ ការលើកឡើងបែបនេះ ត្រូវបានជំទាស់ដោយ Townsend ដោយអតីតកីឡាកររបស់តោខៀវ Chelsea រូបនេះ បានអះអាងថា ក្លឹបនឹងមិនអាចឈ្នះពានទេ សូម្បីតែពួកគេមាន Kylian Mbappe និង Jude Bellingham នៅក្នុងក្រុមរបស់ខ្លួនក៏ដោយ។
ប្រភព: Sportsbrief
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត