Connect with us

បាល់ទាត់អន្តរជាតិ

Xabi Alonso ដឹកនាំ Bayer Leverkusen ជោគ​ជ័យ​ខ្លាំង តាម​ស្មើ​កំណត់ត្រា​មួយ​របស់ Pep Guardiola

Published

on

Bayer Leverkusen គឺ​ជា​ក្រុម​ខ្លាំង និង​កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Bundesliga ក្នុង​រដូវកាល​នេះ។ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​លោក Xabi Alonso មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ឡើយ ពី​ការ​ប្រកួត​បើក​ឆាក​ទាំង 11 ប្រកួត​របស់​ពួក​គេ​នៅ​រដូវកាល​នេះ។

បន្ទាប់​ពី​ទទួល​បាន 31 ពិន្ទុ ដែល​បាន​ពី​ការ​ប្រកួត​បើក​ឆាក​របស់​ពួកគេ Leverkusen កំពុង​ឈរ​នៅ​លើ​កំពូល​តារាង និង​មាន 2 ពិន្ទុ ពី​លើ​ក្រុម​ការពារ​តំណែង​ជើងឯក Bayern Munich។ ដោយ​ឡែក​គេ​រំពឹង​ថា Bayer Leverkusen នឹង​អាច​បន្ត​ទម្រង់​លេង​ដ៏​ល្អ​បែប​នេះ​រហូត​ដល់​ចប់​រដូវកាល ដើម្បី​អាច​ដណ្ដើម​ពាន Bundesliga ជា​ពាន​លីគ​កំពូល​របស់​អាឡឺម៉ង់ ដែល​កាន់​កាប់​ដោយ Bayern Munich អស់​រយៈពេល 11 ឆ្នាំ​មក​ហើយ។

ជា​មួយ​គ្នា​នេះ​ដែរ Xabi Alonso និង​ក្លឹប Bayer Leverkusen របស់​គាត់ បាន​បំបែក​កំណត់ត្រា​មួយ​ដែល​ធ្លាប់​ធ្វើ​បាន​ដោយ​លោក Pep Guardiola ក្នុង​រដូវកាល 2015-2016 ដោយ​ពេល​នោះ Pep Guardiola បាន​ដឹកនាំ Bayern Munich ឲ្យ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ទាំង 11 ប្រកួត នៃ​ក្របខណ្ឌ Bundesliga។

ប្រភព: Sportsbrief

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២