បាល់ទាត់អន្តរជាតិ
Harry Kane ប្រាប់ឈ្មោះកីឡាករមួយរូបរបស់ Bayern Munich ដែលលេងបានល្អជាងគាត់
ខ្សែប្រយុទ្ធ Harry Kane កំពុងត្រូវបានគេចាត់ទុកជា តារាឆ្នើមមួយរូប ក្នុងក្របខណ្ឌ Bundesliga រដូវកាលនេះ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះផ្ទាល់ ជឿជាក់ថា គាត់មិនមែនជាកីឡាករល្អបំផុតនៅក្លឹបរបស់ខ្លួន Bayern Munich រដូវកាលនេះឡើយ។
ចាប់តាំងពីផ្លាស់ទៅ Bayern Munich មក Harry Kane ហាក់កំពុងចាប់ផ្ដើមរីករាយជាមួយនឹងអាជីពរបស់ខ្លួនសារជាថ្មី ហើយខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីនៅក្នុងការប្រកួតជាបន្តបន្ទាប់ ដែលគិតមកទល់នឹងពេលនេះមានចំនួន 21 គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនសរុប 16 ប្រកួត។
យ៉ាងណាមិញ គ្រាប់បាល់របស់ Harry Kane ភាគច្រើន គឺជាការផ្ដល់ជំនួយដោយកីឡាករសញ្ជាតិអាឡឺម៉ង់ Leroy Sane។ ដោយឡែកយោងតាមគេហទំព័រ Planet Sport បានបង្ហាញថា Harry Kane បានពោលសរសើរចំពោះមិត្តរួមក្រុមរបស់គាត់ Leroy Sane ដោយបានអះអាងថា អតីតកីឡាករឆ្នើមរបស់ក្លឹប Manchester City រូបនេះ ជាកីឡាករដែលមានទម្រង់លេងល្អជាងគាត់ទៅទៀត។
Harry Kane បាននិយាយថា៖ “គាត់ (Leroy Sane) មានល្បឿន និងថាមពលដ៏អស្ចារ្យ។ Leroy Sane ប្រហែលជាកីឡាករល្អបំផុតរបស់យើង ក្នុងរដូវកាលនេះ។ គាត់ គឺអស្ចារ្យណាស់”។
ប្រភព: Sportsbrief
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton