បាល់ទាត់អន្តរជាតិ
Real Madrid ប្រាប់ Mbappe ឲ្យដោះស្រាយដោយខ្លួនឯង ប្រសិនបើគាត់ចង់ចាកចេញពី PSG
រឿងរ៉ាវដ៏វែងអន្លាយរបស់ Kylian Mbappe មិនទាន់ត្រូវបានបញ្ចប់នោះទេ ដែលតារាឆ្នើមសញ្ជាតិបារាំងរូបនេះ នៅតែត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅចូលរួមជាមួយក្លឹបអធិរាជស Real Madrid។ ក្លឹបយក្សនៅ La Liga មួយនេះ បានចាប់អារម្មណ៍ និងព្យាយាមចុះហត្ថលេខាលើ Kylian Mbappe តាំងពីរដូវក្តៅឆ្នាំ 2022 មកម្ល៉េះ ប៉ុន្តែពេលនោះគាត់បានសម្រេចចិត្តចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយ Paris Saint-Germain។
ទោះបីជា Kylian Mbappe នៅតែមានទម្រង់លេងដ៏លេចធ្លោរ និងកំពុងទទួលបានការចោមរោមចង់បានពីក្លឹបធំៗជាច្រើនក៏ដោយ របាយការណ៍ថ្មីៗនេះពីគេហទំព័រអេស្ប៉ាញ Cardena Ser បានបង្ហាញថា Real Madrid កំពុងបោះបង់ចោលការតាមប្រមាញ់កីឡាករវ័យ 24 ឆ្នាំរូបនេះហើយ ដោយសារតែការប៉ុនប៉ងមិនជោគជ័យជាច្រើនដងពេក។
ដោយឡែកសម្រាប់គេហទំព័រ RMC Sport បានអះអាងផ្ទុយពីនេះ ដោយលើកឡើងថា Real Madrid មិនបោះបង់ការចង់បាន Kylian Mbappe ទេ ប៉ុន្តែបើខ្សែប្រយុទ្ធរូបនេះបន្តកុងត្រាជាមួយ PSG ទៀត ពួកគេនឹងឲ្យគាត់ដោះស្រាយដោយខ្លួនឯង ប្រសិនជាគាត់នៅតែចង់ផ្ទេរមកទឹកដីអេស្ប៉ាញ។
ប្រភព: Sportsbrief