Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ហង្សក្រហម Liverpool សារភាព​ថា គាត់​តែងតែ​មើល Ronaldo ដើម្បី​លើក​ទឹកចិត្ត​ខ្លួន​ឯង

Published

on

កីឡាករ Diogo Jota ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ហង្សក្រហម Liverpool បាន​អះអាង​ថា គាត់​តែងតែ​សម្លឹង​មើល​ទៅ​កាន់​កាពីតែន​ក្រុម​របស់​ក្លឹប Al-Nassr សម្រាប់​ការ​បំផុស​គំនិត និង​លើក​ទឹកចិត្ត​ចំពោះ​ខ្លួនឯង។ យ៉ាង​ណា​មិញ ថ្វី​ត្បិតតែ Cristiano Ronaldo និង Diogo Jota មិន​ធ្លាប់​លេង​ក្នុង​ក្លឹប​ជាមួយ​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដូច​គ្នា។

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo មាន​ស្ថិតិ​នៃ​ការ​ស៊ុត​បញ្ចូលទី​បាន​ជាង 200 គ្រាប់ សម្រាប់​ក្លឹប និង​ប្រទេស ខណៈ​ដែល​គាត់​បាន​ឈាន​ចូល​ដល់​អាយុ 30 ឆ្នាំ​ផ្លាយ ទៅ​ហើយ​ក្ដី។ អតីត​កីឡាករ​របស់​ក្លឹប Real Madrid រូប​នេះ​មាន​កំណត់​ត្រា​ឈ្នះ​ពាន UCL រហូត​ដល់ 5 ដង, Ballon d’Or 5 ដង និង​ពាន​រង្វាន់​ធំៗ​ជា​ច្រើន​ទៀត។

ជាក់​ស្ដែង Diogo Jota បាន​សរសើរ​មិន​ដាច់​ពីមាត់​ចំពោះ Cristiano Ronaldo ដោយ​និយាយ​ថា៖ “អ្នក​មាន​ថាមពល​ច្រើន​ពេលអ្នក​នៅ​ក្មេង ប៉ុន្តែ​អ្នក​នៅតែ​បាន​កសាង​កំហុស​ជា​ច្រើន ហើយ​អ្នក​តែងតែ​រៀន​សូត្រ​ជាមួយ​នឹង​បទ​ពិសោធន៍​ថ្មីៗ។ ជា​ឧទាហរណ៍ ខ្ញុំ​តែងតែ​សម្លឹង​មើល​ទៅ Ronaldo ហើយ​ខ្ញុំ​គិត​ថា គាត់​បាន​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាង​មុន ចាប់​តាំង​ពី​គាត់​មាន​អាយុ​លើស​ពី 30 ឆ្នាំ។ ដូច្នេះ​ហើយ​មាន​ន័យ​ថា យើង​ក៏​អាច​ធ្វើ​វា​បាន​ដែរ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២