Connect with us

បាល់ទាត់អន្តរជាតិ

Robert Lewandowski អាច​នឹង​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់​របស់​ខ្លួន​វិញ

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski របស់​ក្លឹប Barcelona អាច​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ (បើ​យោងតាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ Todofichajes)។ គេ​​កត់​​សម្គាល់​ឃើញ​ថា ក្លឹប​យក្ស​កាតាឡាន់ Barcelona មិន​មាន​បំណង​ចែក​ផ្លូវ​ជាមួយ Lewandowski ឡើយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូប​នេះ ហាក់​កំពុង​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​ទម្រង់​លេង ក៏​ដូច​ជា​ផែនការ​អនាគត​របស់​ក្លឹប។

យោង​តាម​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ​រូប​នេះ នឹង​ចាកចេញ​ពី Barcelona ហើយ​អាច​នឹង​បន្ត​អាជីព​របស់​ខ្លួន​នៅ​អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក រឺ​អាឡឺម៉ង់។ សម្រាប់​ក្លឹប​អាឡឺម៉ង់ គាត់​អាច​នឹង​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់ Borussia Dortmund វិញ ខណៈ​ដែល​ពួក​គេ​ក៏​មាន​លទ្ធភាព​នៃ​ចុះ​ហត្ថលេខា​នាំ​យក Robert Lewandowski ទៅ​វិញ​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា Robert Lewandowski បាន​ផ្លាស់​ទៅ Barcelona ដោយ​ផ្ទេរ​ពី Bayern Munich នៅ​រដូវក្តៅ​ឆ្នាំ 2022។ ក្នុង​រដូវកាល​ដំបូង​ជា​មួយ Barcelona គាត់​បាន​បង្ហាញ​ខ្លួន​ 60 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 41 គ្រាប់ និង Assists 12 ដង។ ពេល​ចប់​រដូវកាល​មុន Lewandowski បាន​ឈ្នះពាន LaLiga ជា​មួយ​ក្លឹប និង​បាន​ឈ្នះ​ស្បែកជើង​មាស​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ​ទៀត​ផង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២