បាល់ទាត់អន្តរជាតិ
Man City និង Chelsea កំពុងប្រឈមនឹងការកាត់ចេញពីក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League
ក្លឹបបាល់ទាត់ធំៗ 2 របស់អង់គ្លេសដែលមាន Manchester City និងតោខៀវ Chelsea អាចត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌកំពូលរបស់ប្រទេស ដោយពួកគេបានពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់ហិរញ្ញវត្ថុរបស់បាល់ទាត់ នេះបើយោងតាមកាសែត Daily Mail បានចុះផ្សាយ។
យ៉ាងណាមិញ Man City ត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់នៃតុល្យភាពផ្នែកហិរញ្ញវត្ថុចំនួន 115 ករណី គិតចាប់តាំងពីឆ្នាំ 2009 មក ខណៈដែលក្លឹបតោខៀវ Chelsea ត្រូវបានគេសង្ស័យថា បានសូកលុយដើម្បីសម្របសម្រួលដល់កិច្ចព្រមព្រៀងណាមួយដោយខុសច្បាប់។ ប្រសិនបើគេរកឃើញថា ក្លឹបទាំង 2 នេះមានកំហុសពិតប្រាកដមែននោះ ពួកគេនឹងត្រូវកាត់ចេញពីក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League (EPL)។
ដោយឡែកនៅមួយរយៈពេលថ្មីៗនេះ សហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ទើបនឹងបានពិន័យក្លឹបអេស្ប៉ាញ Barcelona ជាទឹកប្រាក់ចំនួន 500,000 អឺរ៉ូ សម្រាប់ការបំពានច្បាប់ហិរញ្ញវត្ថុ ខណៈដែល Everton ឯណោះវិញ ក៏បានរងការពិន័យដោយកាត់ 10 ពិន្ទុ ពីតារាង Premier League ក្នុងករណីនៃការបំពានស្រដៀងគ្នានេះដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត