បាល់ទាត់អន្តរជាតិ
Real Madrid កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធ Timo Werner
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់ខ្លួនទៅលើការផ្ទេរមួយនៅខែមករាដើមឆ្នាំក្រោយ ចំពោះខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig គឺកីឡាករ Timo Werner។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលទី 2 របស់ខ្លួនហើយ បន្ទាប់ពីចាកចេញពីតោខៀវ Chelsea។
ថ្វីត្បិតតែកាលនៅលេងជាមួយ Chelsea ខ្សែប្រយុទ្ធរូបនេះ មានទម្រង់លេងមិនសូវល្អ ប៉ុន្តែតាំងពីត្រឡប់ទៅ RB Leipzig វិញ Timo Werner ចាប់ផ្ដើមមានទម្រង់លេងដ៏អស្ចារ្យឡើងវិញ។ កីឡាករវ័យ 27 ឆ្នាំរូបនេះ ស៊ុតបញ្ជូលទីបាន 16 គ្រាប់ និង Assists 6 ដង កាលពីរដូវកាលមុន (2022-2023)។
ទោះជាយ៉ាងណាក៏ដោយ រដូវកាលនេះគ្រូបង្វឹកលោក Marco Rose មិនចាត់ទុក Timo Werner ជាកីឡាករសំខាន់ឡើយ ដោយគាត់បានលេងក្នុងជម្រើសដំបូងត្រឹមតែចំនួន 2 ដងប៉ុណ្ណោះ និងជាកីឡាករបម្រុងចំនួន 9 ដង ដោយលេងបានសរុប 234 នាទី។ ជាលទ្ធផល RB Leipzig កំពុងស្ថិតក្នុងគោលជំហរនៃការចង់លក់ Timo Werner នៅពាក់កណ្ដាលរដូវកាលនេះ។
ក្លឹបនៅ Premier League ដែលមាន West Ham United, Crystal Palace និង Fulham សុទ្ធតែត្រូវបានគេអះអាងថា ចង់នាំយក Werner ទៅទឹកដីអង់គ្លេសនាខែមករាដើមឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម Sport បានឲ្យដឹងថា ក្លឹប Real Madrid កំពុងមានគំនិតចង់បាន Timo Werner ដែរ ដោយពួកគេគិតថា ខ្សែប្រយុទ្ធរូបនេះអាចបង្កើនជម្រើសនៅតំបន់ប្រយុទ្ធរបស់ខ្លួនបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar