បាល់ទាត់អន្តរជាតិ
Jose Mourinho ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាផ្ទេរខ្សែការពារមួយរូបរបស់ក្លឹបកាំភ្លើងធំ Arsenal
គ្រូបង្វឹករបស់ក្លឹប AS Roma លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បានស្នើសុំឲ្យក្លឹបរបស់គាត់ចុះហត្ថលេខាលើខ្សែការពារមួយរូបនាខែមករា ខាងមុខ ដែលជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal គឺ Jakub Kiwior។
យ៉ាងណាមិញ Mourinho ចង់បន្ថែម Jakub Kiwior ទៅក្នុងតំបន់ការពាររបស់ខ្លួន ដើម្បីពង្រឹងដល់ទម្រង់លេងរបស់ក្រុម។ ដោយឡែក យោងតាមការចុះផ្សាយរបស់ Romagiallorossa បានលើកឡើងថា ពេលនេះ Jose Mourinho កំពុងពិចារណាជ្រើសរើសខ្សែការពារម្នាក់ក្នុងចំណោម Kiwior រឺ Eric Dier របស់ Tottenham Hotspur។
គួរដឹងផងដែរថា Jakub Kiwior បានចូលរួមជាមួយ Arsenal ដោយផ្ទេរពីក្លឹបអ៊ីតាលី Spezia Calcio កាលពីខែមករាដើមឆ្នាំនេះ ក្នុងតម្លៃខ្លួន 25 លានអឺរ៉ូ។ កីឡាករវ័យ 23 ឆ្នាំរូបនេះមិនមានឱកាសបង្ហាញសមត្ថភាពឡើយ ស្របពេលដែល Arsenal មានជម្រើសខ្សែការពារជាច្រើនទៀតដែលមានសមត្ថភាពល្អជាងគាត់។ កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League ត្រឹមតែ 4 ដងប៉ុណ្ណោះនៅរដូវកាលនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton