Connect with us

បាល់ទាត់អន្តរជាតិ

តើ Timo Werner នឹង​ពាក់​អាវ​លេខ​ប៉ុន្មាន​នៅ​ក្លឹប​ថ្មី Tottenham Hotspur?

Published

on

ការ​វិល​ត្រឡប់​មក​កាន់​ទឹកដី Premier League វិញ នឹង​កើត​ឡើង​ជា​ផ្លូវការណ៍​នា​ពេល​ឆាប់ៗ​ខាង​មុខនេះ សម្រាប់​ខ្សែប្រយុទ្ធ Timo Werner របស់​ក្លឹប RB Leipzig ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ ត្រូវ​បាន​គេ​ជឿថា បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នាជាមួយ Tottenham Hotspur ហើយ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល 6 ខែ (ពាក់​កណ្ដាល​រដូវកាល)។

អតីត​កីឡាករ​របស់​ក្លឹប​តោខៀវ Chelsea រូប​នេះ នឹង​ក្លាយ​ជា​ជម្រើស​នៃ​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​របស់​លោក Ange Postecoglou ស្រប​ពេល​ដែល​កាពីតែន​ក្រុម Son Heung-min កំពុង​ជាប់​កាតព្វកិច្ច​នៅ Asian Cup ជាមួយ​ក្រុម​ជាតិ​កូរ៉េខាង​ត្បូង ហើយ Alejo Veliz ក៏​កំពុង​សម្រាក​រយៈពេល 2 រឺ 3 ខែ​ផង​ដែរ ដោយ​សារ​របួស​ជង្គង់។

Timo Werner បាន​ប្រើប្រាស់​លេខ​អាវ​ជា​ញឹកញាប់​នៅ​ក្លឹប​គឺ​លេខ 11 សូម្បីតែ​ពេល​គាត់​លេង​នៅ​តោខៀវ Chelsea ក្ដី។ ទោះ​ជា​យ៉ាង​ណា​បច្ចុប្បន្ន​អាវ​លេខ 11 របស់ Tottenham Hotspur ត្រូវ​បាន​កាន់កាប់​​អស់​រយៈពេល 2 ឆ្នាំ​កន្លះ​មក​ហើយ នៅ​ក្នុង​ដៃ​របស់ខ្សែ​ប្រយុទ្ធ​ស្លាប Bryan Gil។

ដោយ​ឡែក Tottenham Hotspur ត្រូវ​បាន​គេ​គិត​ថា អាច​នឹង​ឲ្យ Werner ពាក់​លេខ 15 ប្រសិន​បើ Eric Dier ចាកចេញ​ទៅ​កាន់ Bayern Munich។ ទន្ទឹម​នឹង​នេះ​សម្រាប់​លេខ​ដែល​ទំនេរ​មាន 24, 25 និង 28។ សម្រាប់​លេខ 26 របស់​អតីត​វីរបុស Ledley King ក៏​អាច​ប្រើប្រាស់​បាន​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២