Connect with us

បាល់ទាត់អន្តរជាតិ

Timo Werner បដិសេធ​មិន​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United

Published

on

កីឡាករ Timo Werner ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សម្រេច​ចិត្ត​ព្យាយាម​ប្រកួត​ប្រជែង​តំណែង​លេង​នៅ RB Leipzig ហើយ​បាន​ច្រានចោល​ឱកាស​នៃ​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​បិសាចក្រហម Manchester United នៅ​ក្នុង​ខែ​មករា​ខាង​មុខ​នេះ។ ខ្សែប្រយុទ្ធ​រូប​នេះ បាន​ចំណាយ​ពេល 2 ឆ្នាំ នៅ​ក្រប​​ខ័ណ្ឌ Premier League ដោយ​លេង​ឲ្យ​ក្លឹប​តោខៀវ Chelsea មុន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់​វិញ។

កំឡុង​ពេល​គាត់​នៅ Stamford Bridge ខ្សែប្រយុទ្ធ​រូបនេះ​បាន​ស៊ុតបញ្ចូលទី 23 គ្រាប់ និង​បញ្ចូលទី​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 21 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 89 ប្រកួត។ យ៉ាង​ណា​​នៅ​ថ្ងៃទី 9 ខែសីហា ឆ្នាំ 2022 Timo Werner បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ទឹកដី​អង់គ្លេស ដើម្បី​វិល​ត្រឡប់​ទៅ RB Leipzig វិញ។

ដោយ​ឡែក​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​គោលដៅ​នៃ​ការ​ចង់​បាន​របស់​ក្លឹប​បិសាចក្រហម Manchester United នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ។ ផ្ទុយ​មក​វិញ យោងតាម Sky Sports បាន​រាយការណ៍​ថា កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា នឹង​បដិសេធ​មិន​ផ្ទេរ​ទៅ Old Trafford ហើយ​បន្ត​នៅ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន បើ​ទោះ​បី​ជា​គាត់​មិន​សូវ​ទទួល​បាន​ឱកាស​លេង​ក៏​ដោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២