Connect with us

បាល់ទាត់អន្តរជាតិ

អាវ​របស់ Messi ចំនួន 6 ដែល​ពាក់​នៅ​ក្នុង​ការ​ប្រកួត World Cup កាល​ពី​ឆ្នាំ​មុន ត្រៀម​ដាក់​ដេញ​ថ្លៃ​នៅ​ទី​ក្រុង​ញូវយ៉ក

Published

on

អាវ​ចំនួន 6 ដែល​ពាក់​ដោយ​តារា​ឆ្នើម Lionel Messi ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត World Cup 2022 របស់​ប្រទេស​អាហ្សង់ទីន​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ អាវ​ទាំង 6 នោះ​ក៏​មាន​អាវ​ដែល​គាត់​ពាក់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ទល់​នឹង​ក្រុ​ម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ។

គេ​រំពឹង​ថា ចំនួន​ទឹកប្រាក់​ពី​ការ​ដេញ​ថ្លៃ​នោះ នឹង​ប្រមូល​បាន​ច្រើន​ជាង 8 លានផោន ហើយ​កម្មវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​គឺ​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន Sotheby’s ក្នុង​ទីក្រុង​ញូវយ៉ក។ លោក Brahm Wachter ដែល​ជា​ប្រធាន​ផ្នែក​ប្រមូល​ទិញ​​នៃ Sotheby’s បាន​និយាយ​ថា ការ​លក់​អាវ​ទាំង 6 របស់ Messi នឹង​បង្កើត​ជា​កំណត់ត្រា​ដ៏អស្ចារ្យ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ការ​ដេញ​ថ្លៃ​ផង​ដែរ។

កន្លង​មក កំណត់​ត្រា​សម្រាប់​អាវ​កីឡា​ដែល​ពាក់​ក្នុង​ការ​ប្រកួត ហើយ​យក​មក​ដេញ​ថ្លៃ​បាន​ច្រើន​ជាង​គេ​នោះ គឺ​​អាវរបស់​អតីត​វីរបុរស​បាល់ទាត់ Diego Maradona ដែល​​លក់​​ក្នុង​តម្លៃ 7.1 លាន​ផោន កាល​ពី​ឆ្នាំ 2022។​

ប្រភព: BBC

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២