Connect with us

បាល់ទាត់អន្តរជាតិ

Paolo Maldini បង្ហើប​ថា ខ្លួន​ធ្លាប់​បាន​ព្យាយាម​ចុះ​ហត្ថលេខា​នាំ​យក Messi ទៅ AC Milan

Published

on

វីរបុរស​របស់​ក្លឹប AC Milan លោក Paolo Maldini បាន​បង្ហើប​ថា គាត់​បាន​ព្យាយាម​ចុះហត្ថ​លេខា​លើ Lionel Messi មក​កាន់​ក្លឹប​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ។ យ៉ាង​ណា​មិញ Paolo Maldini គឺ​ជា​នាយក​បច្ចេកទេស​នៃ​ក្លឹប AC Milan មុន​ពេល​គាត់​ត្រូវ​បាន​បណ្តេញចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​មុន។

ថ្មីៗ​នេះ គាត់​បាន​អះអាង​ថា គាត់​បាន​ព្យាយាម​នាំ​យក Messi មក​កាន់​ទឹកដី San Siro នៅ​ពេល​ដែល​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ចាកចេញ​ពី Barcelona ក្នុង​នាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ 2021។ ដោយ​ឡែក នៅ​ទី​បំផុត​ពេល​នោះ Messi បាន​ចូលរួម​ជាមួយ Paris Saint-Germain ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 2 ឆ្នាំ មុន​ពេល​ចាកចេញ​ទៅ​លេង​ជាមួយ Inter Miami ក្នុង​ក្របខ័ណ្ឌ MLS កាល​ពី​ដើម​រដូវកាល​នេះ។

Maldini បាន​និយាយ​នៅ​ក្នុង​កម្មវិធី PoretCast ថា៖ “អស់​រយៈពេល 10 ថ្ងៃ​ដែល​យើង​បាន​ព្យាយាម​នាំ Messi ទៅ AC Milan ប៉ុន្តែ​បន្ទាប់​មក​យើង​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ទេ។ វា​យឺត​ពេល​ហើយ ប៉ុន្តែ​កីឡាករ​ដូចជា Messi គឺជា​ភាព​ទាក់​ទាញ​សម្រាប់​មនុស្ស​គ្រប់គ្នា។ នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​ព័ត៌មាន​ថា គាត់​អាច​នឹង​ទៅ Inter Milan ខ្ញុំ​មាន​ការ​បារម្ភ​ផង​ដែរ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២