បាល់ទាត់អន្តរជាតិ
Claudio Echeverri កំពុងត្រូវបានក្លឹបជាច្រើនចង់បាន ខណៈដែលតម្លៃខ្លួនរបស់គេកើនឡើងជិត 30 លានអឺរ៉ូ
កីឡាករដែលកំពុងត្រូវបានគេចាត់ទុកជា គ្រាប់ពេជ្ររបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Claudio Echeverri ត្រូវបានគេបញ្ចេញឲ្យដឹងថា មានតម្លៃខ្លួនរហូតដល់ 25 លានអឺរ៉ូហើយ ដោយផ្អែកតាមកុងត្រាបច្ចុប្បន្នរបស់គាត់ ហើយតម្លៃនេះដែរអាចឡើងដល់ 30 លានអឺរ៉ូ (យោងតាមរបាយការណ៍ពីលោក Fabrizio Romano)។
យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធឆ្នើមដែលកើតក្នុងឆ្នាំ 2006 រូបនេះ ទើបនឹងបានស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯង ទល់នឹងក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងព្រឹត្តិការណ៍ប្រកួតវគ្គ 8 ក្រុមចុងក្រោយ FIFA World Cup U-17។ ក្រោយមកទៀត មិនយូរប៉ុន្មាន ភាពលេចធ្លោររបស់គាត់ ក៏ទទួលការចាប់អារម្មណ៍ចង់បានពីក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប។
ដោយឡែក Claudio Echeverri ដែលគេដឹងថា ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់ Lionel Messi នោះ នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន River Plate ត្រឹមខែធ្នូ ឆ្នាំ 2024 ប៉ុណ្ណោះ ខណៈដែលមានក្លឹបដូចជា Barcelona, Real Madrid, Man City និងក្លឹបជាមួយចំនួនផ្សេងទៀត កំពុងតាមដានលើកីឡាករដ៏លេចធ្លោររូបនេះ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត