បាល់ទាត់អន្តរជាតិ
Man City ត្រៀមចាយលុយច្រើនជាង 20 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Claudio Echeverri
យោងតាមរបាយការណ៍ចុងក្រោយមួយពីអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City កំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការឈានដល់កិច្ចព្រមព្រៀង Claudio Echeverri ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប River Plate។
យ៉ាងណាមិញ ការរៀបចំផែនការនៃការផ្ទេរខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីនដ៏មានទេពកោលស្យ Claudio Echeverri ត្រូវបានគេដឹងថា មានទម្រង់ស្រដៀងគ្នាជាមួយនឹងពេលដែល Man City នាំយក Julian Alvarez ពី River Plate កាលពីប៉ុន្មានឆ្នាំមុនដែរ។
កីឡាករវ័យ 17 ឆ្នាំ Claudio Echeverri កំពុងមានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង ជាពិសេសពេលដែលគាត់បង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ព្រឹត្តិការណ៍ World Cup U-17។ គេបានដឹងថា Man City នឹងមានកញ្ចប់ថវិការដែលអាចចំណាយលើសពី 20 លានអឺរ៉ូ ដើម្បីអាចចុះហត្ថលេខាលើ Claudio Echeverri ហើយពួកគេនឹងឲ្យគាត់បន្តខ្ចីជើងនៅ River Plate បន្តទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម ដូចទៅនឹងការដែលពួកគេធ្លាប់ធ្វើបែបនេះចំពោះ Julian Alvarez ដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como