Connect with us

បាល់ទាត់អន្តរជាតិ

Joao Mario រក​បាន 3 គ្រាប់​ម្នាក់​ឯង ក្នុង​ជំនួប​ទល់​នឹង Inter Milan

Published

on

ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប Benfica បាន​ស៊ុត​បញ្ចូល​ទី 3 គ្រាប់​ម្នាក់​ឯង នៅ​ក្នុង​ជំនួប​ទល់​នឹង​ក្លឹប​មក​ពី​អ៊ីតាលី Inter Milan ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League កាល​ពី​រំលង​អាធ្រាត​យប់​មិញ។ កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ រក​បាន​គ្រាប់​បាល់ 3 គ្រាប់​នៅ​ក្នុង​តង់ទី 1 ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​នាំ​មុខ​មុន 3 ទល់​នឹង 0។

គ្រាប់​បាល់​ទាំង 3 គ្រាប់​របស់ Joao Mario រក​បាន​នៅ​នាទីទី 5, 13 និង​នាទីទី 34។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នៃ​ការ​នាំ​មុខ​មុន 3-0 របស់ Benfica មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​ការ​ប្រកួត​ទល់នឹង​ក្រុម​ភ្ញៀវ Inter Milan ឡើយ ដោយ​ក្លឹប​យក្ស​មក​ពី​អ៊ីតាលី បាន​ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ និង​ជា​ចុង​ក្រោយ​ក្រុម​ទាំង 2 បាន​ត្រឹម​ស្មើ 3-3។

គ្រាប់​បាល់​វាយ​បក​របស់​ក្លឹប Inter Milan គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Marko Arnautovic នៅ​នាទីទី 51, Davide Frattesi នៅ​​នាទីទី 58 និង Alexis Sanchez នៅ​នាទីទី 72 (ប៉េណាល់ទី)។ យ៉ាង​ណា​មិញ សម្រាប់​លទ្ធផល​នេះ​ដែរ Benfica បាន​ធ្លាក់​ទៅ​ឈរ​នៅ​បាតតារាង​ក្នុង​ពូល D ខណៈ​ដែល Iner Milan មាន​ពិន្ទុ​គ្រប់​គ្រាន់​ជាមួយ​និង Real Sociedad ដើម្បី​ឡើង​ទៅ​កាន់​វគ្គ 16 ក្រុម​ចុង​ក្រោយ។

ប្រភព: Thehindu

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២