Connect with us

បាល់ទាត់អន្តរជាតិ

មក​ទៀត​ហើយ! Carragher លើក​ឡើង​ថា Ronaldo មិន​ដែល​ស្ថិត​នៅ​កម្រិត​ក្បែរ រឺ​ជិត Lionel Messi ឡើយ

Published

on

អតីត​កីឡាករ​មួយ​រូប​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​លោក Jamie Carragher បាន​លើក​ឡើង​ពី​ការ​ប្រៀបធៀប​កីឡាករ​ឆ្នើម Lionel Messi និង Cristiano Ronaldo បើ​ទោះ​បី​ជា​ពេល​នេះ​អ្នក​ទាំង 2 មាន​វ័យ​កាន់​តែ​ច្រើន ហើយ​ចាកចេញ​ពី​ការ​ប្រកួត​ប្រជែង​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​ក៏​ដោយ។

កាល​ពី​ខែ​មុន Lionel Messi ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Inter Miami បាន​ឈ្នះ​ពាន Ballon d’Or ជា​លើក​ទី 8 ក្នុង​អាជីព​របស់​គាត់ ខណៈ​ដែល Cristiano Ronaldo មិន​​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព 30 ​នាក់ចុង​ក្រោយ​សម្រាប់​ការ​ប្រជែង​ពាន​នេះ​ឡើយ។ ថ្មីៗ​នេះ​របាយការណ៍​នៃ​ការ​វិភាគ​របស់ FFT បាន​បង្ហាញ​ផង​ដែរ​ថា Messi បាន​វ៉ា​ដាច់ Ronaldo ក្នុង​ចំណាត់​ថ្នាក់​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំ​សតវត្ស​ថែម​ទៀត​ផង។

ដោយ​ឡែក អតីត​ខ្សែការពារ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​បច្ចុប្បន្ន​គឺ​ជា​អ្នកវិភាគ​បាល់​ទាត់​លោក Jamie Carragher បាន​និយាយ​ប្រាប់ CBS Sports Golazo ថា៖ “វា​មិន​ដែល​ជា​ការ​ជជែក​ដេញ​ដោល​ប្រៀបធៀប​អ្វី​ទេ។ Cristiano Ronaldo មិន​ស្ថិត​​នៅ​ជិត​កម្រិត​របស់ Messi ឡើយ។ Ronaldo គឺ​ជា​អ្នក​ស៊ុតបញ្ចូលទី​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភព​បាល់​ទាត់ តែ Messi គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ Ronaldo ស៊ុត​​បញ្ចូល​​ទី Messi ស៊ុត​បញ្ចូល​ទី និង​ជា​កីឡាករ​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២